ជីវិតកម្សាន្ដ
ឥទ្ធិពល តារារ៉េប វណ្ណដា បានទាក់ទាញកាសែតបារាំង មកចាប់អារម្មណ៍លើខ្មែរ
ជាការពិតណាស់ ថ្មីៗនេះ តារាចម្រៀងរ៉េប ដ៏ល្បីល្បាញ លោក វណ្ណដា បានឡើងសម្ដែងនូវចម្រៀងមួយបទ Time to Rise ដើម្បីបិទនូវព្រឹត្តិការណ៍អូឡាំពិច ឆ្នាំ២០២៤ នៅឯប្រទេសបារាំង ដែលបានធ្វើឲ្យអ្នកគាំទ្រមានមោទនភាពជាខ្លាំង ដែលតារាប្រុសរូបនេះ បាននាំយកសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិមួយកម្រិតទៀត។

ជាពិសេស វណ្ណដា បានធ្វើឲ្យកាសែតរបស់បារាំង មានការចាប់អារម្មណ៍ទៅលើលោកជាខ្លាំងក្នុងនាមជាសិល្បករដ៏មានប្រជាប្រិយភាព ដែលបានឡើងឆាកបង្ហាញវត្តមានដ៏អស្ចារ្យមួយនេះ។ ជាមួយគ្នានេះ កាសែត Le Parisien ចុះផ្សាយអត្ថបទមួយ មានចំណងជើងថា ពិធីបិទព្រឹត្តការណ៍អូឡាំពិក ២០២៤៖ តើ តារាចម្រៀងរ៉េប វណ្ណដា ជានរណា? តើនរណាជាអ្នកដែលបានសម្តែងលើឆាកមួយនេះ?

ខ្លឹមសារសង្ខេបនៃអត្ថបទនោះបានឱ្យដឹងយ៉ាងដូច្នេះថា នៅក្នុងការសម្តែងដ៏អស្ចារ្យនោះ ប្រជាជនបារាំងភាគច្រើនមិនធ្លាប់ស្គាល់ វណ្ណដា ទេ។ វណ្ណដា មានដើមកំណើតជាខ្មែរ អាយុ ២៧ ឆ្នាំ និងអាចច្រៀងរ៉េបបាន ២ភាសា គឺអង់គ្លេសនិងខ្មែរ។ មានកិត្តិនាមល្បីល្បាញ វីដេអូចម្រៀងទទួលបានការទស្សនារាប់លានលើយូធូប ព្រមទាំងមានអ្នកចុច Subscribe ដល់ទៅជាង ៤លាន បណ្តាលឱ្យវណ្ណដាអាចជ្រែកចូលក្នុងទីផ្សារសិល្បៈអន្តរជាតិ ពិសេសមានកេរ្តិ៍ឈ្មោះក្នុងវិស័យតន្រ្តីអាសុីអាគ្នេយ៍។ កាលពីខែមិថុនា វណ្ណដា គឺជាតារាចម្រៀងខ្មែរដំបូងគេដែលបានឡើងសម្តែងក្នុងកម្មវិធី Sabaidee Fest ប្រារព្ធនៅសហរដ្ឋអាមេរិក។
បន្ថែមពីនេះ អត្ថបទជាភាសាបារាំងនេះក៏បានលើកសរសើរពីស្នាដៃរបស់វណ្ណដា ដែលបានយកឧបករណ៍ខ្មែរគឺ ចាបុីដងវែង បង្ហាញនៅក្នុងចម្រៀងរ៉េបថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីបិទព្រឹត្តិការណ៍អូឡាំពិច ឆ្នាំ២០២៤នេះ មានការសម្តែងដ៏អស្ចារ្យតាមតារាចម្រៀងល្បីៗទូទាំងពិភពលោក ការសម្តែងលក្ខណៈពិសេស (Show) ផ្សេងៗជាច្រើន ក្នុងនោះមានតារាចម្រៀងកម្ពុជាលោក វណ្ណដា ក៏បានចូលរួមសម្តែងដែលនេះជាលើកដំបូងមានសិល្បៈខ្មែរបង្ហាញខ្លួនសម្តែងក្នុងព្រឹត្តិការណ៍កីឡាពិភពលោកដ៏អស្ចាររ្យ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


