ព័ត៌មានអន្ដរជាតិ
យន្តហោះដឹកមនុស្ស ២៧៦នាក់ ខូចហ្វ្រាំងនិងឆេះម៉ាស៊ីន ពេលចុះចតនៅ ជប៉ុន
តាមសេចក្តីរាយការណ៍របស់ CNA នៅថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០២៤, យន្តហោះមួយគ្រឿងប្រភេទ Boeing 787-10 របស់ក្រុមហ៊ុន Singapore Airlines (SIA) ដែលដឹកអ្នកដំណើរនិងអាកាសយានិកសរុប ២៧៦នាក់ មានបញ្ហាខូចហ្វ្រាំង និងឆេះម៉ាស៊ីន ពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Narita នៃប្រទេសជប៉ុន។

ស្របពេលជាមួយគ្នានោះ គេក៏បានឃើញផ្សែងហុយចេញពីម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះផងដែរ ហើយនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង បានបញ្ជូនក្រុមពន្លត់ភ្លើងទៅកាន់ផ្លូវរត់ B (Runway B) នៃព្រលានយន្តហោះ ដើម្បីគ្រប់គ្រងស្ថានការណ៍។
លើសពីនេះ យោងតាមការិយាល័យអាកាសយានដ្ឋានក្រោមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានឲ្យដឹងថា បំណែកសម្បកកង់យន្តហោះ ក៏ត្រូវបានគេឃើញនៅលើផ្លូវរត់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីមនុស្សរងរបួសនោះទេ។
បញ្ហានេះបណ្តាលឲ្យមានការពន្យារពេលជើងហោះហើរ SQ638 មួយនេះជាងពីរម៉ោង ហើយក្រុមហ៊ុន ក៏សូមអភ័យទោសដល់អតិថិជនទាំងអស់ ចំពោះភាពរអាក់រអួលនេះផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះបើកធ្លាក់ផ្លូវរត់នៅនេប៉ាល់ ផ្ទុះឆេះស្លាប់មនុស្ស ១៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


