សេដ្ឋកិច្ច
អ្នកសៀមរាបច្នៃដីឥដ្ឋធ្វើសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ជាង១ពាន់មុខសម្រាប់ភ្ញៀវទេសចរ និងនាំចេញ
ម្ចាស់សិប្បកម្មកែច្នៃដីឥដ្ឋមួយកន្លែងដែលស្ថិតនៅខេត្តសៀមរាបមួយ អាចផលិតបានសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ជាង ១០០០មុខ ចេញពីមូលដ្ឋានវប្បធម៌ខ្មែរ និងស្របតាមតម្រូវការនៃការប្រើប្រាស់របស់ប្រជាជនខ្មែរ នាពេលបច្ចុប្បន្ន ជាពិសេសក៏បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរអន្តរជាតិនានាផងដែរ។

អ្នកនាង ឈន់ គឹមឡែន អ្នកគ្រប់គ្រងហាង នៃសិប្បកម្មខ្មែរសេរ៉ាម៉ិច ខេត្តសៀមរាប បានប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មកែច្នៃដីឥដ្ឋ នេះ បានចាប់ផ្ដើមដំបូងតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្ម កំពុងតែបានផលិតដីឥដ្ឋចេញជាសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ប្រមាណជាង ១០០០មុខ ដើម្បីដាក់ក្នុងទីផ្សារក្នុងស្រុក និងបាននាំចេញទៅកាន់ប្រទេសមួយចំនួននៅលើសកលលោកផងដែរ។

អ្នកនាង ឈន់ គឹមឡែន បន្ថែមទៀតថា សិប្បកម្មខ្មែរសេរ៉ាម៉ិច នាពេលបច្ចុប្បន្ននេះ អាចដំណើរការទៅបានក៏ដោយសារតែការគាំទ្រពីសំណាក់ប្រជាជនខ្មែរ និងភ្ញៀវទេសចរបរទេស ដែលបានមកទស្សនាក្រុងសៀមរាប និងបានចូលមកទិញសម្ភារៈដែលធ្វើឡើងពីដីឥដ្ឋទាំងនេះ នៅពេលដែលពួកគាត់ត្រឡប់ទៅកាន់ប្រទេសគាត់វិញ។

បើតាមអ្នកនាង គឹមឡែន សិប្បកម្មខ្មែរសេរ៉ាម៉ិច មិនត្រឹមតែជាសិប្បកម្មផលិតសម្ភារៈចេញពីដីឥដ្ឋនោះទេ តែក៏ជាកន្លែងកម្សាន្ត ដែលបើកឱកាសដល់សាធារណជនខ្មែរ និងភ្ញៀវទេសចរបរទេសមកពីគ្រប់ទិសទីអាចចូលទស្សនា និងសាកល្បងសូនរូប ស្វែងយល់ពីមូលដ្ឋាននៃដំណើរការផលិតរបស់សិប្បកម្មទាក់ទងនឹង កុលាលភាជន៍របស់ខ្មែរសម័យបុរាណទៀតផង។

អ្នកនាងបានបន្ថែមទៀតថា សម្រាប់សម្ភារៈ ដែលបានផលិតចេញជារូបរាង នៅក្នុងសិប្បកម្មទាំងមូល មានដូចជា៖ សម្ភារៈប្រើប្រាស់ក្នុងផ្ទះទូទៅ និងវត្ថុអនុស្សាវរីយ៍ ដែលសម្រាប់តាំងបង្ហាញនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងហាងកាហ្វេផ្សេងៗ ដែលសរុបជារួមមានប្រមាណជាង ១០០០មុខ។

អ្វីដែលកាន់តែពិសេសនោះ អ្នកនាង ឈន់ គឹមឡែន បានបញ្ជាក់ទៀតថា សិប្បកម្មខ្មែរសេរ៉ាម៉ិច មិនត្រឹមតែអាចផលិតបានសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ សម្រាប់ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជាតែមួយនោះទេ ប៉ុន្ដែកន្លងមក ផលិតផលទាំងនេះ ក៏ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនក្នុងសហគមន៍អឺរ៉ុប មានដូចជា៖ ប្រទេសអង់គ្លេស បារាំង ស្វីស និងអាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀតក្នុងទ្វីបអាស៊ី រួមមាន៖ ប្រទេសថៃ វៀមណាម និងសាំងហ្គាពួរ ផងដែរ៕
អត្ថបទ ៖ សួស សិត




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ