ព័ត៌មានអន្ដរជាតិ
ស្រ្តី អេស្ប៉ាញ ចាស់ជាងគេលើលោក ទទួលមរណភាពក្នុងអាយុ ១១៧ ឆ្នាំ
Maria Branyas ដែលជាមនុស្សចាស់ជាងគេលើពិភពលោក បានទទួលមរណភាពនៅក្នុងផ្ទះគិលានុប្បដ្ឋាយិកាជនជាតិអេស្ប៉ាញនៅអាយុ ១១៧ឆ្នាំ។ លោកយាយបានឆ្លងកាត់សង្គ្រាមលោកលើកទី២ និងព្រឹត្តិការណ៍ជាច្រើនដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។
អ្នកនាំពាក្យរបស់មណ្ឌលថែទាំ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់គាត់បាននិយាយកាលពីថ្ងៃអង្គារថាលោកយាយ Branyas បានទទួលមរណភាពក្នុងដំណេករបស់គាត់ដូចសព្វមួយដង។ ជាមួយគ្នានោះថែមទៀត តាមការប្រកាសពីកូនស្រីបង្កើតនៅលើគណនីផ្ទាល់របស់លោកយាយបានបញ្ចាក់ថា Maria Branyas បានចាកចេញពីពួកយើង។ គាត់បានស្លាប់តាមការចង់បាន៖ ក្នុងដំណេករបស់គាត់ដោយសន្តិវិធី និងគ្មានការឈឺចាប់។
យ៉ាងណាក៏ដោយ មុនពេលទទួលមរណភាពលោកយាយ Branyas ធ្លាប់បានបង្ហោះលើគណនីផ្ទាល់ខ្លួនគាត់ថា «ខ្ញុំមានអារម្មណ៍ទន់ខ្សោយ។ ពេលវេលាមកដល់ហើយ! កុំយំ ខ្ញុំមិនចូលចិត្តស្រក់ទឹកភ្នែក អ្នកស្គាល់ខ្ញុំ ទោះទៅណាក៏ដោយ ខ្ញុំនឹងសប្បាយចិត្ត»។
កើតនៅសាន់ហ្វ្រាន់ស៊ីស្កូរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃទី ០៤ ខែមីនាឆ្នាំ ១០០៧ លោកយាយ Branyas បានផ្លាស់ទៅជាមួយគ្រួសាររបស់គាត់ទៅកាន់តំបន់ Catalonia របស់អេស្ប៉ាញ នៅពេលគាត់មានអាយុ ៧ ឆ្នាំ។ គាត់បានចំណាយពេលពេញមួយជីវិតនៅទីនោះ ដោយរស់នៅឆ្លងកាត់ការរាតត្បាតនៃជំងឺគ្រុនផ្តាសាយអេស្ប៉ាញឆ្នាំ ១៩១៨ សង្គ្រាមស៊ីវិលដ៏បង្ហូរឈាមរបស់ប្រទេសពីឆ្នាំ ១៩៣៦-១៩៣៩ ទាំងសង្រ្គាមពិភពលោក និងជំងឺរាតត្បាតកូវីដ១៩ នាពេលថ្មីៗនេះផងដែរ។
Branyas បានសន្មតថាជីវិតដ៏វែងរបស់គាត់គឺ សណ្តាប់ធ្នាប់ ភាពស្ងប់ស្ងាត់ ទំនាក់ទំនងល្អជាមួយគ្រួសារ និងមិត្តភក្តិ ទំនាក់ទំនងជាមួយធម្មជាតិ ស្ថេរភាពអារម្មណ៍ គ្មានការព្រួយបារម្មណ៍ គ្មានការសោកស្ដាយ ភាពវិជ្ជមានច្រើន និងការនៅឆ្ងាយពីមនុស្សដែលមានជាតិពុល (ប្រភេទមនុស្សតុកសិក)។
ក្រោយមក នៅពេលដែលគាត់មានអាយុ ១១៧ ឆ្នាំ Guinness បានកំណត់អត្តសញ្ញាណ Branyas ថាជាមនុស្សដែលមានវ័យចំណាស់ជាងគេទី១២ ក្នុងខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីមរណភាពរបស់ដូនជីជនជាតិបារាំង Lucile Randon ក្នុងអាយុ ១១៨ ឆ្នាំ និងស្ត្បារាំងម្នាក់ទៀតឈ្មោះ Jeanne Calment ដែលរស់នៅដល់អាយុ ១២២ឆ្នាំ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកវិទ្យាសាស្ត្រ អូស្ត្រាលី ប្រាប់រូបមន្តអាយុវែង ដែលមនុស្សចាស់តែងទម្លាប់ធ្វើប្រចាំថ្ងៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


