ព័ត៌មានជាតិ
អគ្គរាជទូត ប្រាប់ពលរដ្ឋខ្មែរនៅកូរ៉េ ប្រញាប់មកធ្វើលិខិតឆ្លងដែនថ្មី ខណៈជិតផុតថ្ងៃកំណត់
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ ប្រញាប់មកស្នើធ្វើលិខិតឆ្លងដែនថ្មី ខណៈការផ្ដល់ជូននេះ នឹងបញ្ចប់នៅចុងសប្ដាហ៍នេះ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោកស្រី ជ្រឹង បុទុមរង្សី បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ថា៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ សូមមេត្តារួសរាន់មកស្នើសុំលិខិតឆ្លងដែនថ្មី ដោយសារសេវានេះ នឹងបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ សប្តាហ៍នេះហើយ»។
លោកស្រីឯកអគ្គរាជទូត បានបញ្ជាក់ឱ្យដែរថា សេវាស្នើធ្វើលិខិតឆ្លងដែនថ្មីនេះនឹងមិនមានធ្វើទៀតទេនៅថ្ងៃមុខ ប្រសិនបើប្រជាពលរដ្ឋដែលមានបំណងធ្វើលិខិតឆ្លងដែនថ្មី នៅថ្ងៃអនាគត ត្រូវទៅធ្វើនៅនាយកដ្ឋានអត្តសញ្ញាណកម្ម ឬសាខានានានៅប្រទេសកម្ពុជាដោយផ្ទាល់ ព្រោះតម្រូវឱ្យមានការថតរូប និងផ្តិតខ្ចៅដៃដោយផ្ទាល់។

ជាការកត់សម្គាល់ កន្លងមក ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឱ្យក្រសួង-ស្ថាប័ន ក៏ដូចជាភាគីពាក់ព័ន្ធ រៀបចំទីតាំងធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេ ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេសមានការលំបាកធ្វើដំណើរមកកម្ពុជាក្នុងការធ្វើលិខិតឆ្លងដែន ដែលសេវានេះ បានបើកឱ្យដំណើរការ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដែលមានរយៈពេល ៨ខែ។
ជាថ្មីម្តងទៀត តាងនាមប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូង លោកស្រីឯកអគ្គរាជទូត ជ្រឹង បុទុមរង្សី បានគោរពថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងរៀបចំឱ្យមានសេវាស្នើសុំលិខិតឆ្លងដែនថ្មីជូនប្រជាពលរដ្ឋនៅកូរ៉េ អស់រយៈពេល៨ខែនេះ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ ធឿន វ៉ាន់សុង


-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


