Connect with us

ជីវិតកម្សាន្ដ

អ្នក​សារព័ត៌មានរាប់​រយ​នាក់​ត្រូវខកជើង ក្រោយ Suga មិនបង្ហាញខ្លួនដូចការគ្រោងទុក

បានផុស

នៅ

កាលពីថ្ងៃទី២២ ខែសីហា នៅពេលដែលមានសេចក្តីរាយការណ៍ថា Suga សមាជិកក្រុម BTS ដែលស្ថិតក្រោមការស៊ើបអង្កេតពីបទបើកបរក្នុងស្ថានភាពស្រវឹង ត្រូវបានគេសន្មត់ថា នឹងចូលរួមការសាកសួរប៉ូលិសជាលើកដំបូងរបស់ខ្លួន។ យ៉ាងណាវាបាន​ក្លាយជា​រឿង​មិន​ពិត ដែល​នាំឲ្យមានការ​ចលាចលពីក្រុមអ្នកសារព័ត៌មានរាប់រយអ្នក នៅ​កន្លែង​កើតហេតុ។

ក្រុមអ្នកសារព័ត៌មានដែលប្រមូលផ្ដុំគ្នាមុខប៉ុស្តិ៍​ប៉ូលិស​ Yongsan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមក នៅព្រឹកថ្ងៃនេះតែម្ដង មានពាក្យចចាមអារ៉ាមទៀតថា Suga នឹងបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិស Yongsan ក្នុងទីក្រុងសេអ៊ូល ដើម្បីសាកសួរទាក់ទងនឹងការចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពស្រវឹងរបស់គាត់។ អ្នក​យក​ព័ត៌មាន​រាប់​រយ​នាក់​ ដែល​បាន​មក​ដល់​ទាន់​ពេល​ត្រូវ​បាន​រៀបចំ​និង​រង់ចាំ​យ៉ាង​មាន​របៀប​រៀបរយ។

ដំបូងឡើយ ប៉ូលិសបានគ្រោងទុកការសាកសួរនេះជាលក្ខណៈឯកជន ប៉ុន្តែព័ត៌មានអំពីរូបរាងរបស់ Suga បានបែកធ្លាយកាលពីយប់មិញ ដែលធ្វើឲ្យអ្នកសារព័ត៌មានជាច្រើនប្រមូលផ្តុំនៅកន្លែងកើតហេតុទាំងព្រឹកព្រលឹម។

សំណួរសំខាន់មួយគឺថា តើ Suga នឹងត្រូវប្រឈមមុខនឹងប្រព័ន្ធផ្សព្វផ្សាយតាមបន្ទាត់រូបថតដែរឬទេ? មន្ត្រី​ប៉ូលិស​បាន​ប្រាប់​ថា ដំណើរ​ការ​នេះ​នឹង​ធ្វើ​តាម​ច្បាប់​ដូច​គ្នា​នឹង​ជន​សង្ស័យ​ផ្សេង​ទៀត​ដែរ។  ដោយសារស្ថានីយ៍ប៉ូលិស Yongsan មិនមានចំណតក្រោមដី ហើយច្រកចូលរបស់វាតូចចង្អៀត ដូច្នេះ Suga ត្រូវតែឆ្លងកាត់ក្រុមអ្នកយកព័ត៌មានរាប់រយត្រៀមចាំសួររូបគេតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ខណៈដែលពាក្យសម្ដីរីករាលដាលក្នុងចំណោមអ្នកយកព័ត៌មានដែលបានប្រមូលផ្តុំថា HYBE (ទីភ្នាក់ងាររបស់ Suga) បាននិយាយថា​ គាត់នឹងមិនបង្ហាញខ្លួននៅថ្ងៃនេះ បរិយាកាសបានប្រែជាមានភាពវឹកវរភ្លាមៗតែម្ដង។ អ្នកយកព័ត៌មានមួយចំនួនបានចាកចេញយ៉ាងលឿន ខណៈពេលដែលអ្នកផ្សេងទៀតមិនជឿទុកចិត្តលើព័ត៌មានរបស់ផលិតកម្ម​ HYBE ដោយបានបន្តរក្សាស្ថានភាពដ៏មមាញឹករបស់ខ្លួនដដែល។

ដំណើរការដែលឈានដល់អ្នកឲ្យអ្នកសារព័ត៌មានត្រូវប្រមូលផ្ដុំគ្នានៅមុខប៉ុស្តិ៍​ប៉ូលិស នេះក៏ដោយសារតែសមាជិកក្រុម BTS រូបនេះ ត្រូគេប្រទះឃើញស្រវឹងជោគជាំក្នុងពេលដែលខ្លួនកំពុងបើកម៉ូតូអេឡិចត្រិចនៅ Hannam-dong, Yongsan, Seoul។ យ៉ាងណា ប៉ូលិសបានបញ្ចាក់ថា Suga ​បាន​ដួល​ដោយ​ខ្លួន​ឯង ហើយមន្ត្រី​ប៉ូលិស​ដែល​ដើរ​ល្បាតបាន​ធ្វើ​តេស្ត​ខ្យល់​ដង្ហើម។ ជាលទ្ធផល ប៉ុស្តិ៍ប៉ូលិស Yongsan បានឃាត់ខ្លូនគាត់ទុកពីបទបំពានច្បាប់ចរាចរណ៍ ហើយបានចាប់ផ្តើមការស៊ើបអង្កេតតែម្ដង។ គ្រោះថ្នាក់នះផងដែរ ក៏ពេលវេលាដែលខ្លួនកំពុងបម្រើការងារជាបុគ្គលិកសេវាសង្គមតាំងពីខែកញ្ញាឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់សេវាកម្មរបស់គាត់នៅខែមិថុនា ឆ្នាំ ២០២៥ខាងមុខ៕

ក្រុមអ្នកសារព័ត៌មានដែលប្រមូលផ្ដុំគ្នាមុខប៉ុស្តិ៍​ប៉ូលិស​ Yongsan

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ូលិសបញ្ជាក់ថា SUGA នឹងត្រូវសួរចម្លើយនៅសប្តាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម