ជីវិតកម្សាន្ដ
ប៉ូលិសបញ្ជាក់ថា SUGA នឹងត្រូវសួរចម្លើយនៅសប្តាហ៍នេះ
កាលពីថ្ងៃទី ១៩ ខែសីហា អ្នកតំណាងប៉ូលិសក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង បានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងការស៊ើបអង្កេត DUI របស់សមាជិក BTS គឺ SUGA ដែលបានបង្កឡើងកាលពីប៉ុន្មានសប្ដាហ៍មុនក្រោមឥទ្ធិពលស្រវឹង។
តំណាងអយ្យការរូបនេះ បានបញ្ជាក់ថា «បច្ចុប្បន្នយើងកំពុងកំណត់កាលបរិច្ឆេទនៃការសាកសួរ។ ប៉ូលិសនឹងស៊ើបអង្កេតព័ត៌មានលម្អិតនៃឧប្បត្តិហេតុនេះ ក៏ដូចជាថាតើមានការប៉ុនប៉ងទម្លាក់កម្រិតនៃឧក្រិដ្ឋកម្មឬអត់។ ការសាកសួរនឹងធ្វើឡើងនៅសប្តាហ៍នេះដោយគ្មានការពន្យាពេលបន្ថែមទៀត ហើយវានឹងមិនកើតឡើងក្នុងអំឡុងពេលល្ងាច ឬចុងសប្តាហ៍ឡើយ»។
ទាក់ទិននឹងលទ្ធភាពដែល SUGA បង្ហាញខ្លួននៅចំពោះមុខសារព័ត៌មាន មុនការស៊ើបអង្កេតរបស់គាត់ អ្នកតំណាងរូបនេះបានអត្ថាធិប្បាយថា ការសាកសួរជនសង្ស័យ SUGA នឹងកើតឡើងដូចការសាកសួរជនសង្ស័យដទៃទៀតដែរ។ យើងមិនអាចបង្ខំជនសង្ស័យណាម្នាក់ ឲ្យឈរនៅមុខអ្នកសារព័ត៌មានបានទេ ។
ទន្ទឹមនឹងនេះដែរ ការជជែកវែកញែកថ្មីមួយបានកើនឡើងលើម៉ូដែល និងលក្ខណៈបច្ចេកទេសនៃម៉ូតូស្កូតឺអគ្គិសនីដែលបើកបរដោយ SUGA នៅពេលឧប្បត្តិហេតុ DUI របស់គាត់បានកើតឡើង។
យោងតាមការអះអាងថ្មីនៅថ្ងៃទី ១៩ ខែសីហា ម៉ូតូអេឡិចត្រិចខ្នាតតូចដែលអាចបត់បានបើកបរដោយសមាជិកក្រុម BTS មានទទឹង ១១៩ សង់ទីម៉ែត្រ កម្ពស់ ១០៨ សង់ទីម៉ែត្រ ទម្ងន់ ២៥ គីឡូក្រាម ល្បឿនអតិបរមា ៣០ គីឡូម៉ែត្រ និងបំពាក់ដោយកៅអីដែលមិនអាចដកចេញបានតម្រូវវឲ្យមានការចុះឈ្មោះជាផ្លូវការជាមួយការិយាល័យស្រុកតាមរយៈ ការប្រើប្រាស់ស្លាកលេខស្របច្បាប់។ ជាងនេះទៅទៀត ច្បាប់យានយន្ត-យានយន្តដែលមានស្រាប់ទាមទារឲ្យមានការធានារ៉ាប់រងលើការទទួលខុសត្រូវលើរថយន្តជាកំហិតរបស់អ្នកប្រើប្រាស់យានយន្តទាំងអស់។
យ៉ាងណា ដោយផ្អែកលើវីដេអូ CCTV របស់ SUGA នៅពេលរូបគេត្រូវប៉ូលិសឃាត់ទុក អ្នកសង្កេតការណ៍បានអះអាងថា វាមិនច្បាស់ថាតើស្លាកលេខត្រូវបានភ្ជាប់ទៅនឹងម៉ូតូស្កូតឺឬអត់។
បញ្ហាស្លាកលេខនៅក្នុងករណីបន្តនេះបង្ហាញពីរឿងមួយក្នុងចំណោមរឿងពីរ។ ទីមួយ ប្រសិនបើម៉ូតូស្កូតឺអគ្គិសនីរបស់ SUGA មានស្លាកលេខ វាអាចមានន័យថា Big Hit Music កុហក ដោយបញ្ជាក់ថារថយន្តនោះជា ម៉ូតូស្កូតឺអគ្គិសនី។ ទោះបីជាទីភ្នាក់ងារនេះបានអះអាងថាវា មិនច្បាស់លាស់ អំពីម៉ូដែលពិតប្រាកដនៃយាន្តជំនិះអគ្គិសនីនៅពេលនោះ អ្នកខ្លះជឿថាវាមិនគួរឲ្យជឿជាក់ក្នុងការច្រឡំម៉ូតូដែលមានស្លាកលេខចុះបញ្ជីថាជាស្កូតឺទេ។ ទីពីរ ប្រសិនបើម៉ូតូស្កូតឺរបស់ SUGA មិនមានផ្លាកលេខ នោះ idol ក៏នឹងទទួលខុសត្រូវចំពោះប្រតិបត្តិការយានយន្តដែលមិនបានចុះបញ្ជីផងដែរ ដោយប្រឈមនឹងការផាកពិន័យបន្ថែម។ ដូចគ្នានេះដែរ ប្រសិនបើប៉ូលិសរកឃើញថា រថយន្តរបស់ idol មិនត្រូវបានធានាទេនោះ ការផាកពិន័យបន្ថែមអាចនឹងត្រូវអនុវត្តផងដែរ។
សូមរម្លឹកដែរថា កាលពីថ្ងៃទី ០៧ ខែសីហា ប៉ុស្តិ៍ប៉ូលិស Yongsan ក្នុងទីក្រុង Seoul បានរាយការណ៍ថា SUGA បានបំពានច្បាប់ចរាចរណ៍ផ្លូវគោក ខណៈមន្ត្រីដើរល្បាតនៅជិតការិយាល័យប្រធានាធិបតីបានប្រទះឃើញសមាជិកក្រុម BTS រូបនេះ ស្រវឹងជោគជាំដេកដួលលើដី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី ៥រូប ប្រជែងស្តង់ដារស្រស់ស្អាតនៅកូរ៉េ លេងម៉ូដសក់តាមស្ទីលរៀងខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


