KPT+
៥ យ៉ាងដែលមនុស្សខ្លះយល់ច្បាស់ នាំឱ្យការងារជាក្រុមដំណើរការយ៉ាងរលូន
ដើម្បីសម្រេចលទ្ធផលល្អមួយ ក្នុងការធ្វើការងារជាក្រុមពិតជាមិនងាយស្រួលនោះទេ ដោយហេតុថា ការងារនេះត្រូវការចិត្តគំនិត ក្តីស្រឡាញ់ ការលះបង់ និងរឿងច្រើនទៀតដែលប្រហាក់ប្រហែលគ្នា ឬដូចគ្នាទើបអាចទៅមុខទាំងអស់គ្នាដោយរលូន។ ដូច្នេះការងារជាក្រុមដែលអាចដើរទៅដោយជោគជ័យ លុះត្រាណាតែយើងយល់ពី ៥ ចំណុច នេះជាមុនសិន៖
១. រៀនជាមួយគ្នា

ក្រុមការងារចាំបាច់ណាស់ ត្រូវចំណាយពេលរៀនជាមួយគ្នាឲ្យបានច្រើន ព្រោះតែសមាជិកក្រុមម្នាក់ៗមានបរិបទមកពីកន្លែងផ្សេងគ្នា ហើយបើសមាជិកណាម្នាក់បានចូលរួមវគ្គសិក្សា ឬរកឃើញការអនុវត្តមានប្រយោជន៍ ពួកគេគួរត្រូវបានលើកទឹកចិត្តឱ្យចែករំលែកវាជាមួយក្រុម ដើម្បីទទួលបានអ្វីដែលថ្មីជាមួយគ្នា។
២. ទទួលស្គាល់គ្នាជាមិត្ត
កាលណាធ្វើការជាក្រុម យើងម្នាក់ៗមិនគួរមានការបែងចែកខ្ពស់ទាប មានក្រ អ្នកស្រែអ្នកក្រុងអ្វីទៀតទេ ព្រោះពាក្យថា ក្រុមគឺតែមួយ។ សមាជិកម្នាក់ៗមានសិទ្ធិស្នើគ្នាមិនមានតំណែងខ្ពស់ទាបឡើយ។ ដូច្នេះត្រូវចេះសួរយោបល់សមាជិកក្នុងក្រុម ដើម្បីរៀនស្គាល់ពីគ្នា ចាត់ទុកគ្នាជាមិត្តល្អទើបយើងមិនចេះប្រកាន់ខ្លួនពេលធ្វើការជាមួយគ្នា។
៣. គិតគូជាមួយគ្នា

នៅពេលដែលធ្វើការជាក្រុម យើងត្រូវតែគិតគូពីបញ្ហាចំពោះមុខជាមួយគ្នា ហើយគួរតែផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក និងគិតអំពីពាក្យថាឈ្នះជាមួយគ្នា។ ពួកយើងមានបំណងតែមួយ ហេតុនេះត្រូវគិតជាមួយគ្នា ដោះស្រាយជាមួយគ្នា មិនមែនជាបន្ទុករបស់ម្នាក់ណាឡើយ។
៤. រៀនអត់ធ្មត់ជាមួយគ្នា
ការងារតែម្នាក់ឯងនៅតែអាចមានបញ្ហា ចុះទម្រាំតែយើងធ្វើការងារជាក្រុម រឿងអីដែលថាមិនមាននោះ? ក្នុងកាលៈទេសៈនេះមានតែ ពាក្យថា អត់ធ្មត់ ប៉ុណ្ណោះ ជាពាក្យដែលអ្នកគួរតែប្រាប់ខ្លួនឯង កំឡុងពេលដែលយើងធ្វើការងារជាក្រុមជាមួយនឹងនរណាម្នាក់ ឬមនុស្សច្រើននាក់។
៥. ទទួលស្គាល់អត្តចរិតរបស់គ្នា

មនុស្សម្នាក់ស្មើនឹងការគិតមួយ មនុស្សដប់នាក់ស្មើនឹងការគិតដប់។ មនុស្សម្នាក់ៗមានភាពជារបស់ខ្លួនឯងផ្សេងៗគ្នា ចិត្តគំនិតក៏ផ្សេងៗគ្នា ដូច្នេះត្រូវតែយល់ព្រមទទួលការផ្តល់យោបល់ពីគ្នាទៅវិញទៅមក។ អត្តចរិត រឹតតែសំខាន់សម្រាប់ការងារជាក្រុម ព្រោះយើងនឹងត្រូវជួបនូវមនុស្សដែលមានអត្តចរិតផ្សេងៗគ្នាច្រើន ដែលនឹងនៅក្នុងក្រុមជាមួយគ្នា ដូច្នេះហើយយល់ពីនេះបន្តិច យល់ពីនោះបន្តិច ជាការដែលប្រសើរបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ 2knowmyself
ចុចអាន៖ ចៅហ្វាយរូបណាដែលនិយាយពាក្យទាំងនេះ មិនទាន់សក្ដិសមនឹងតួនាទីនៅឡើយ
ចុចអាន៖ បុគ្គលិកលក្ខណៈដែលនឹងក្លាយជាមេដឹកនាំបាន ទាំងវ័យក្មេងខ្ចី
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


