Connect with us

ព័ត៌មានអន្ដរជាតិ

ណាសា កំពុងតាមដាន អាចម៍ផ្កាយចំនួន៥ ដែលនឹងហោះកៀកផែនដី ក្នុងសប្តាហ៍នេះ

បានផុស

នៅ

អង្គការណាសា បានចេញសេចក្តីប្រកាសថា សប្តាហ៍នេះអាចម៌ផ្កាយចំនួន៥ នឹងហោះកៀកភពផែនដី ហើយកុំបារម្ភអី វានឹងមិនបង្កជាផលប៉ះពាល់អ្វីឡើយព្រោះវាគ្រាន់តែហោះកាត់ប៉ុណ្ណោះ។

(រូបថត៖ Pixabay)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Indian Express នៅថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤, អាចម៌ផ្កាយទាំង៥មានឈ្មោះថា 2020 RL, 2021 RA10, 2012 SX49, 2016 RJ20 និង 2021 JT ហើយដំណើរឆ្លងកាត់របស់វា ជាឱកាសឲ្យក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការណាសា សិក្សាកាន់តែច្បាស់អំពីសមាសធាតុរបស់វា ខណៈការ​ពិនិត្យ​កាន់តែ​ជិត​​បែប​នេះ​ អាច​នាំឲ្យ​មាន​តម្រុយ​សំខាន់ៗ​ ឈានដល់ការយល់ដឹងអំពី​ដំណើរដើមទងរបស់​ចក្រវាលថែមទៀតផង។

មជ្ឈមណ្ឌល Jet Propulsion Laboratory របស់ណាសា បានបញ្ជាក់យ៉ាងច្បាស់ថា អាចម៍ផ្កា​យទាំងនេះគឺជាថ្ម ទឹកកក ឬកម្ទេចកម្ទីដែលបន្សល់ពីការកកើតផែនដី កាលពីប្រហែល ៤.៦ពាន់លានឆ្នាំមុន ហើយវានឹងហោះកាត់ផែនដីចន្លោះពីថ្ងៃទី២៧ខែសីហា ដល់ថ្ងៃទី១ខែកញ្ញា។

(រូបថត៖ NASA)

យោងតាមណាសា, ក្នុងចំណោមអាចម៍ផ្កាយទាំង៥ខាងលើ អាចម៍ផ្កាយដែលហោះកាត់ផែនដីមុនគេគឺ 2020 RL ដែលមានទំហំប៉ុនយន្តហោះដឹកអ្នកដំណើរមួយគ្រឿង។ វានឹងហោះកាត់នៅថ្ងៃទី២៧ខែសីហា, ចម្ងាយ ២ ៩១០ ០០០លានគីឡូម៉ែត្រពីភពផែនដី។

ចុងក្រោយគេ គឺជាអាចម៍ផ្កាយ 2021 JT ដែលនឹងហោះកាត់ផែនដីនៅថ្ងៃទី១ខែកញ្ញា ជាមួយនឹងចម្ងាយ ៣ ៨៩០ ០០០គីឡូម៉ែត្រពីភពផែនដី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាសា ចេញការព្រមានពីអាចម៍ផ្កាយធំមួយ ដែលហោះសំដៅមកផែនដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម