កីឡា
កីឡាករ Juan Izquierdo បាត់បង់ជីវិត បន្ទាប់ពីដួលនៅទីលានសប្តាហ៍មុន
ក្លិប Nacional បានប្រកាសពីខ្សែការពារសញ្ជាតិអ៊ុយរូហ្គាយ Juan Izquierdo ដែលមានបញ្ហាបេះដូងបានដួលនៅលើទីលានកាលពីសប្ដាហ៍មុនបានទទួលមរណភាព។

ក្លិប Nacional បានសរសេរនៅលើផ្សព្វផ្សាយបណ្ដាញសង្គម X ថា ៖«វាគឺជារឿងមួយដ៏សោកសៅ និងតក់ស្លុតបំផុតនៅក្នុងចិត្តរបស់យើងដែលក្លិប Nacional ប្រកាសពីការស្លាប់របស់កីឡាករ Juan Izquierdo។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ មិត្តភ័ក្តិ សហការី និងមនុស្សជាទីស្រលាញ់របស់គាត់។ ក្លិប Nacionalកំពុងកាន់ទុក្ខចំពោះការបាត់បង់នេះ»។
កីឡាករ Juan Izquierdo វ័យ២៧ឆ្នាំបានទទួលការព្យាបាលពីគ្រូពេទ្យចាប់តាំងពីដួលក្នុងអំឡុងពេលប្រកួត Copa Libertadores ជាមួយក្លិប Sao Paulo កាលពីថ្ងៃទី២២ ខែសីហា នៅប្រទេសប្រេស៊ីល។

លោក Alejandro Dominguez ប្រធានគណៈគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូង ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារផងដែរ។ ចំណែកក្លិប Sao Paulo ក៏មានការសោកស្ដាយជាខ្លាំងចំពោះព័ត៌មាននេះ ហើយចាត់ទុកជាថ្ងៃដ៏សោកសៅសម្រាប់បាល់ទាត់អាមេរិកខាងត្បូង។
កីឡាករ Izquierdo បានដួលសន្លប់នៅនាទី៨៤ ក្នុងការប្រកួតនៅកីឡដ្ឋាន Morumbi។ រូបគេត្រូវបានយកពីទីលានប្រកួតបញ្ចូទៅក្នុងរថយន្តសង្គ្រោះ មុនពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Albert Einstein៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


