ព័ត៌មានអន្ដរជាតិ
ក្រុងហូជីមិញ ប្រកាសពីការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ក្រោយមានមនុស្សស្លាប់៣នាក់
ទីក្រុងហូជីមិញនៅក្នុងប្រទេសវៀតណាម បានប្រកាសពីការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលចំពេលមានករណីឆ្លងកើនឡើង និងមានមនុស្សស្លាប់ចំនួន៣នាក់។ នេះគឺជាការប្រកាសលើកដំបូងហើយអំពីការសាយភាយនៃជំងឺកញ្ជ្រឹលនៅក្នុងទីក្រុងហូជីមិញ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម VnExpress បានរាយការណ៍ថា ក្រុងហូជីមិញនឹងចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីបន្ថែមការចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹលដល់កុមារទាំងអស់ដែលមានអាយុពី១ឆ្នាំដល់៥ឆ្នាំ ដោយមិនគិតពីកំណត់ត្រានៃការចាក់វ៉ាក់សាំងពីមុននោះឡើយ។ មួយវិញទៀត អាយុកុមារដែលទទួលការចាក់វ៉ាក់សាំង អាចនឹងត្រូវដំឡើងខ្ពស់ជាងនេះ ដោយអាស្រ័យលើការវិវត្តនៃការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល។
ករណីមានអាការៈគ្រុនក្តៅកន្ទួលដែលសង្ស័យថាជាជំងឺកញ្ជ្រឹល នឹងត្រូវនាំយកទៅធ្វើតេស្តក្នុងរយៈពេល២៤ម៉ោងនៅតាមទីតាំងសុខាភិបាលដែលរដ្ឋបានរៀបចំ។
បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុងហូជីមិញ គិតចាប់ពីដើមឆ្នាំ២០២៤រហូតដល់ថ្ងៃទី២២ខែសីហា ទីក្រុងហូជីមិញបានរកឃើញជំងឺកញ្ជ្រឹលចំនួន៣៥៣ករណី។ ដោយឡែកចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ មានករណីវិជ្ជមានជំងឺកញ្ជ្រឹលតែ១គត់ប៉ុណ្ណោះ។
អាការៈគ្រុនក្តៅហើយកន្ទួលចំនួន៨៥ករណី ត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ហើយក្នុងនោះមាន២០ករណីត្រូវបានបញ្ជាក់ថាជាជំងឺកញ្ជ្រឹល។ កញ្ជ្រឹល ជាជំងឺផ្លូវដង្ហើមដែលងាយឆ្លងខ្លាំង ហើយរោគសញ្ញាចាប់ផ្ដើមចេញក្នុងចន្លោះពី៧ទៅ២១ថ្ងៃ។
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បានព្រមានថា ជំងឺនេះអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ រួមទាំងជំងឺរលាកសួត រលាកខួរក្បាល រលាកត្រចៀក រលាកភ្នាសភ្នែក រាក និងខ្លះឈានដល់ស្លាប់។
ជំងឺកញ្ជ្រឹលអាចគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាពលុះត្រាតែអត្រាភាពស៊ាំសហគមន៍ឈានដល់ ៩៥ភាគរយ ហើយបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងចំនួន២ដូស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


