ព័ត៌មានអន្ដរជាតិ
វៀតណាម បំបែកសម្បុកក្រុមជួញដូរទារក ចាប់ឃាត់ខ្លួនមនុស្សបាន១៦នាក់
មន្ត្រីប៉ូលិសក្រុងហូជីមិញ បានចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ ដែលបានធ្វើសកម្មភាពជួញដូរទារកខុសច្បាប់ក្នុងខេត្តក្រុងចំនួន៣២នៅទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី២៨ខែសីហា។

ប៉ូលិសបាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធថា ក្រុមជួញដូរទារកនេះ មានមេក្លោងឈ្មោះ Cao Thi Thu Phuong អាយុ៤១ឆ្នាំ និងឈ្មោះ Nguyen Thi Anh Dao អាយុ៣៥ឆ្នាំ ព្រមទាំងគ្នីគ្នាចំនួន១៤នាក់ផ្សេងទៀត។ អ្នកទាំងនោះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទជួញដូរអនីតិជន និងក្លែងបន្លំត្រា និងឯកសារ។
ក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងថា ឈ្មោះ Dao នៅពេលត្រូវបានចាប់ខ្លួន គឺកំពុងស្នាក់នៅសណ្ឋាគារមួយកន្លែងនៅសង្កាត់ Tan Binh ជាមួយនឹងទារកទើបកើតបានចំនួន៣ថ្ងៃម្នាក់។ Dao បានសារភាពថាបានបោកបញ្ឆោតម្តាយទារកនៅខេត្ត Dak Lak ដោយអះអាងថាខ្លួនជាមនុស្សមិនអាចមានកូន និងចង់យកទារកនោះទៅចិញ្ចឹម។ ប៉ុន្តែតាមពិត Dao គ្រោងនឹងលក់កូននោះឲ្យប្តីប្រពន្ធមួយគូនៅទីក្រុងហូជីមិញក្នុងតម្លៃ ៤០លានដុង ឬប្រហែលនឹង ១៦០៨ដុល្លារ។
ការស៊ើបអង្កេតបន្ថែមទៀតបានឈានទៅដល់ការចាប់ខ្លួនឈ្មោះ Phuong ដែលត្រូវបានចោទប្រកាន់ថាជាមេក្លោងធំនៃក្រុមជួញដូរទារក ក្រោមរូបភាពនៃការស្មុំកូន។
ចាប់តាំងពីដើមឆ្នាំ២០២៤មក ក្រុមនេះបានទិញទារក ១៦នាក់ក្នុងតម្លៃពី ១០ទៅ២៣លានដុងក្នុងម្នាក់ៗ ហើយលក់វិញក្នុងតម្លៃ ៣៥ទៅ៧៥លានដុង ដោយទទួលបានប្រាក់ចំណេញខុសច្បាប់រាប់រយលានដុងឯណោះ។
ដើម្បីបិទបាំងការជួញដូរ ក្រុមនេះបានរកទៅឈ្មោះ Phan Phuong Nam អាយុ៣៥ឆ្នាំ ឲ្យក្លែងបន្លំឯកសារដើម្បីធ្វើឲ្យការស្មុំកូនហាក់មានភាពស្របច្បាប់ត្រឹមត្រូវ។ ប៉ូលិសបានឆ្មក់ចូលក្នុងបរិវេណផ្ទះរបស់ Nam ហើយបានរកឃើញកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព ត្រាក្លែងក្លាយ និងឯកសារក្លែងក្លាយ រួមទាំងសំបុត្រកំណើត។
ប៉ូលិសបាននិយាយថា ទារកចំនួន៨៤នាក់អាចត្រូវបានគេជួញដូរនៅទីតាំងចំនួន៣២កន្លែងផ្សេងៗគ្នា ហើយទារកជាច្រើនត្រូវបានជួយសង្គ្រោះក្នុងអំឡុងពេលប្រតិបត្តិការ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


