ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខរបស់ UN បរាជ័យចាត់វិធានការរួមគ្នាលើប្រទេសមីយ៉ាន់ម៉ា
សមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់ UN បានខកខានក្នុងការធ្វើសកម្មភាពរួមគ្នាដើម្បីឆ្លើយតបនឹងអំពើហិង្សាដ៏សាហាវដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ។
UN និយាយថា មនុស្សជាង ៥០ នាក់ត្រូវបានសម្លាប់ ខណៈដែលប្រជាជនធ្វើបាតុកម្មធ្វើរដ្ឋប្រហារកាលពីខែមុន ដោយសារតែកងកម្លាំងសន្តិសុខបានបាញ់ម្តងហើយម្តងទៀតទៅលើហ្វូងមនុស្ស ។

ក្រុមប្រឹក្សាសន្តិសុខបានពិភាក្សាពីការឆ្លើយតបរបស់ខ្លួននៅក្នុងកិច្ចប្រជុំបិទទ្វារជាលើកទី ២ តាមរយៈ Video Conference កាលពីថ្ងៃសុក្រ ។
អ្នកនាំពាក្យរបស់ UN ក្រោយមកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា បេសកជនពិសេសរបស់អគ្គលេខាធិការ UN ប្រចាំប្រទេសមីយ៉ាន់ម៉ាលោកស្រី Christine Schraner Burgener បានទទូចដល់សមាជិកក្រុមប្រឹក្សាជំរុញឲ្យបញ្ឈប់អំពើហិង្សានេះ ។ លោកស្រីបាននិយាយថា ការរួបរួមរបស់ក្រុមប្រឹក្សាគឺត្រូវការជាចាំបាច់ជាងពេលណាៗទាំងអស់លើប្រទេសមីយ៉ាន់ម៉ា ។

ចំណែកឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅ UN លោកស្រី Barbara Woodward បានប្រាប់សន្និសីទសារព័ត៌មានតាម Video Conference ថា វាមានសារៈសំខាន់ណាស់សម្រាប់ក្រុមប្រឹក្សាក្នុងការនិយាយដោយសម្លេងតែមួយ ។
រហូតមកដល់ពេលនេះមហាអំណាចធំៗដូចជា អង់គ្លេស និងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសមីយ៉ាន់ម៉ា ។ គេនៅមិនទាន់ដឹងច្បាស់ទេថាតើសហគមន៍អន្តរជាតិនឹងអាចធ្វើសកម្មភាពរួមគ្នាបានយ៉ាងណាទៀតនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប៉ូលិសកាន់តែច្រើនឡើងៗ ចាប់ផ្តើមក្បត់មេទ័ពមកចូលរួមជាមួយបាតុករមីយ៉ាន់ម៉ា
ចុចអាន ៖ សហរដ្ឋអាមេរិករឹតត្បិតការនាំចេញទំនិញទៅយោធាមីយ៉ាន់ម៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


