ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទម្លាក់គ្រាប់បែកចំកន្លែងក្មេងលេងនៅ អ៊ុយក្រែន
តាមសេចក្តីរាយការណ៍របស់ CNA នៅថ្ងៃសៅរ៍ទី៣១ខែសីហាឆ្នាំ២០២៤, កងទ័ពរបស់លោក ពូទីន បានទម្លាក់គ្រាប់បែកលើទីក្រុង Kharkiv ភាគឦសានប្រទេសអ៊ុយក្រែន ដោយត្រូវចំអគារលំនៅដ្ឋានកម្ពស់១២ជាន់និងកន្លែងក្មេងលេង ដោយសម្លាប់មនុស្សចំនួន៧នាក់ ក្នុងនោះរួមមានទាំងកុមារអាយុ១៤ឆ្នាំម្នាក់ផងដែរ។

Kharkiv គឺជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ស្ថិតនៅចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ី និងក្លាយជាគោលដៅនៃការវាយប្រហារយ៉ាងញឹកញាប់ ចាប់តាំងពីលោក ពូទីន បើកប្រតិបត្តិការសឹកនៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២មក។
អភិបាលក្រុងលោក Oleh Sinehubov បានបង្ហោះ Telegram ថា ក្រៅពីអ្នកស្លាប់ មនុស្សចំនួន៥៩នាក់ទៀតក្នុងនោះរួមទាំងកុមារ៩នាក់ផងដែរ បានរងរបួស ប៉ុន្តែ២០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមនុស្សមួយចំនួនត្រូវពិការ។

តាមការបញ្ជាក់ពីលោក Sinehubov, «រុស្ស៊ីបានបើកការវាយប្រហារនេះ ចេញពីតំបន់ព្រំដែន Belgorod។ ពួកគេបាញ់ចំកន្លែងក្មេងលេង ដែលសម្បូរទៅដោយមនុស្ស ហើយទីនោះក៏ជាអគារលំនៅដ្ឋានដែរ។ នេះជាអំពើភេរវកម្មទ្រង់ទ្រាយធំ ប្រឆាំងប្រជាជនស៊ីវិលរបស់យើង»។
ការវាយប្រហារនេះកើតឡើងស្របពេលប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានបណ្តេញមេទ័ពអាកាស Nikolay Oleshchuk ចេញពីតំណែង ហើយរដ្ឋាភិបាលទីក្រុងកៀវក៏កើតជម្លោះផ្ទៃក្នុងផងដែរ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះចម្បាំង F-16។

មេដឹកនាំអ៊ុយក្រែន មិនប្រាប់ហេតុផលជុំវិញការបណ្តេញនេះទេ ប៉ុន្តែបច្ចុប្បន្ន មានការជជែកគ្នាបែកផ្សែងក្នុងជួររដ្ឋាភិបាលលោក Zelensky ដោយអ្នកនយោបាយម្នាក់ឈ្មោះ Mariana Bezuhla នៅក្នុងគណៈកម្មការការពារសភា បានចេញមុខអះអាងថា យន្តហោះ F-16 នោះ គឺត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស Patriot របស់អ៊ុយក្រែនខ្លួនឯង។
តាមសេចក្តីរាយការណ៍ យន្តហោះដែលផ្តល់ដោយអាមេរិកមួយគ្រឿង បានធ្លាក់កាលពីថ្ងៃចន្ទ ដោយសម្លាប់ទាំងពីឡុតឈ្មោះ Aleksey ‘Moonfish’ Mes ផងដែរ ប៉ុន្តែទីក្រុងកៀវ បានលាក់ព័ត៌មាននេះរហូតដល់ថ្ងៃព្រហស្បតិ៍ទើបទម្លាយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ផ្ទុះជម្លោះផ្ទៃក្នុង ឈានដល់បណ្តេញមេទ័ពអាកាស ក្រោយ F-16 ធ្លាក់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន