Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន បិទ​សាលារៀន ផ្អាក​ជើងហោះហើរ ព្រោះ​តែ​ខ្យល់​ព្យុះ

បានផុស

នៅ

ប្រទេសហ្វីលីពីន បានបិទសាលារៀននៅក្នុងរដ្ឋធានី​ម៉ានីល នៅ​ថ្ងៃ​ទី​២​ខែកញ្ញា​នេះ ហើយបានលុបចោលជើងហោះហើរមួយចំនួន ដោយសារតែភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះ Yagi និង​ការ​កើន​ឡើង​នៃ​ឥទ្ធពិល​ខ្យល់មូសុងនិរតី។

លេខាធិការប្រតិបត្តិ​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Lucas Bersamin បាន​ប្រកាស​ផ្អាកថ្នាក់រៀន​ទាំង​នៅសាលារដ្ឋ និងឯកជន​ទាំង​អស់​​នៅ​ក្នុង​រដ្ឋធានី។ ចំណែក​អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិម៉ានីល បាន​​និយាយ​​ថា ជើងហោះហើរក្នុងស្រុកមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines និង​ក្រុមហ៊ុន Cebu Air ក៏​ត្រូវបានលុបចោល​ផង​ដែរ​ដោយសារតែ​កត្តា​អាកាសធាតុមិនអំណោយផល។

យោងតាម​ទីភ្នាក់ងារ​​ឧតុនិយម និង​ជលសាស្ត្រ​ហ្វីលីពីន PAGASA ព្យុះ​ដែល​មានឈ្មោះថា Enteng នៅ​​​ក្នុង​ភាសា​ហ្វីលីពីន មានកម្លាំងខ្យល់​​​ចន្លោះ​ពី​​ ៧៥គីឡូម៉ែត្រក្នុង១​ម៉ោង ទៅ​ដល់ ៩០​គីឡូម៉ែត្រក្នុង​១​​ម៉ោង។ ព្យុះនេះអាចបោកបក់លើខេត្ត Isabela ឬ​ខេត្ត Cagayan ភាគខាងជើង​កោះ Luzon នៅរសៀល ឬយប់ថ្ងៃទី​២​ខែកញ្ញា។

ភ្នាក់ងារ PAGASA បាន​ព្យាករ​ថា​នឹង​អាច​កើត​​មាន​ទឹកជំនន់ និង​បំណាក់​ដី​​ផង​ដែរ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាល​ហ្វីលីពីន​បានផ្អាកថ្នាក់រៀន និងលុបចោលជើងហោះហើរ ដោយសារភ្លៀងធ្លាក់ខ្លាំងបានជន់លិច​រដ្ឋធានី​ម៉ានីល និងតំបន់ក្បែរនោះ។

ជា​រៀងរាល់ឆ្នាំ ព្យុះស៊ីក្លូនប្រហែល២០ បាន​ឆ្លងកាត់ហ្វីលីពីន ដែលជា​ប្រទេស​ងាយ​ទទួល​រង​​គ្រោះមហន្តរាយ​ធម្មជាតិ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម