Connect with us

សេដ្ឋកិច្ច

គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង សម្រេចបានការសាងសង់ ២៥ ភាគរយ

បានផុស

នៅ

គម្រោងផ្លូវជនបទក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែងសម្រេចបានវឌ្ឍនភាពសាងសង់ ២៥% ខណៈរដ្ឋាភិបាលបន្តជំរុញការស្ដាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគណីហ្វេសប៊ុនផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ បានបញ្ជាក់ថា គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរៀបចំសាងសង់ជាពីរប្រភេទ មានដូចជា៖ ផ្លូវកៅស៊ូ DBST និងផ្លូវបេតុង ដោយតភ្ជាប់ពីភូមិដំរីផុង ឃុំកោះសំពាយ ទៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានប្រវែងសរុប ១៥ ៧៥០ម៉ែត្រ។

សូមជំរាបថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅក្នុងការអភិវឌ្ឍជនបទ ដោយបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្រិតផ្លូវជនបទ សំដៅធានាបាននូវការប្រើប្រាស់យូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម