Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី វាយប្រហារអ៊ុយក្រែន ឥតដកដៃ សម្លាប់មនុស្សបន្ថែមទៀត

បានផុស

នៅ

អ៊ុយក្រែនមិនទាន់បាត់សោកសៅចំពោះការបាញ់មីស៊ីលដ៏សាហាវនៅទីក្រុង Poltava ដែលបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង៣០០នាក់ផង ស្រាប់តែរុស្ស៊ី បើកការវាយប្រហារថ្មីទៀតលើទីក្រុង Lviv ភាគខាងលិច សម្លាប់មនុស្សចំនួន៧នាក់ ក្នុងនោះមានទាំងកុមារ៣នាក់ផងដែរ។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអភិបាលក្រុង Lviv លោក Andriy Sadovy នៅថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤, ការវាយប្រហារនេះ គឺរុស្ស៊ីបានប្រើដ្រូននិងមីស៊ីលល្បឿនលឿនជាងសំឡេង ខណៈសំឡេងផ្ទុះលាន់ឮដល់រដ្ឋធានីកៀវឯណោះ។

ដោយឡែកនៅទីក្រុង Kryvyy Rih វិញ, សណ្ឋាគារនិងសំណង់អគារនៅក្បែរនោះ​ក៏ត្រូវវាយប្រហារផងដែរ ដោយជាលទ្ធផលបណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួស។

ការវាយប្រហារនេះកើតឡើងមិនប៉ុន្មានម៉ោងផង បន្ទាប់ពីកងកម្លាំងលោកពូទីន បាញ់មីស៊ីលលើទីក្រុង Poltava ភាគកណ្តាលប្រទេសអ៊ុយក្រែន សម្លាប់មនុស្សចំនួន៥១នាក់ និងរបួស២៧១នាក់ទៀត ហើយក្នុងចំណោមអ្នកស្លាប់ក៏មានទាំងទ័ពរបស់លោក ហ្សេលេនស្គី ដែរ។

(រូបថត៖ E2W)

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល៩ព្រឹក (ម៉ោងនៅអ៊ុយក្រែន) ថ្ងៃអង្គារទី៣ខែកញ្ញា ដោយរុស្ស៊ីបាញ់មីស៊ីលបាលីស្ទិកចំនួន២គ្រាប់ ចំបណ្ឌិត្យសភាយោធា និងមន្ទីរពេទ្យនៅក្បែរនោះ។

ការវាយប្រហារនេះទៀតសោត គឺជាការវាយប្រហារដែលសម្លាប់មនុស្សច្រើនបំផុតមួយដោយស្នាដៃកងកម្លាំងរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីជាង៩០០ថ្ងៃមុន។

មកទល់ពេលឥឡូវ អ៊ុយក្រែន បានប្រកាសអាសន្ននៅទូទាំងប្រទេសតែម្តង ខណៈក្រុមជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះនៅក្រោមគំនរថ្មបាក់បែក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី វាយប្រហារយ៉ាងសាហាវលើអ៊ុយក្រែន, ស្លាប់និងរបួសមនុស្សជាង ៣០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម