ព័ត៌មានអន្ដរជាតិ
សិង្ហបុរីឃើញពីកំណើនចំណូលពន្ធដល់ជាង ៦០ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣-២៤
ប្រាក់ចំណូលពន្ធរបស់សិង្ហបុរីសម្រាប់ឆ្នាំសារពើពន្ធ ២០២៣-២០២៤ បានកើនឡើងដល់ ៨០,៣ ប៊ីលានដុល្លារសិង្ហបុរី (៦១,៦ ប៊ីលានដុល្លារអាមេរិក) ដោយកើនឡើង ១៧ ភាគរយ ធៀបនឹងឆ្នាំសារពើពន្ធមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Malay Mail។

អាជ្ញាធរចំណូលក្នុងស្រុករបស់សិង្ហបុរី (IRAS) បានឱ្យដឹងកាលពីថ្ងៃពុធថា កំណើននេះឆ្លុះបញ្ចាំងពី «កំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនប្រាក់ឈ្នួលក្នុងប្រទេសសិង្ហបុរីនៅឆ្នាំ ២០២២»។
ប្រាក់ចំណូលពន្ធសរុបដែលប្រមូលបាន ស្មើនឹង ៧៧,៦ ភាគរយ នៃប្រាក់ចំណូលប្រតិបត្តិការរបស់រដ្ឋាភិបាល និង ១១,៩ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសិង្ហបុរី។
IRAS បាននិយាយថា៖ «ពន្ធដែលប្រមូលបាន ត្រូវបានប្រើដើម្បីផ្តល់មូលនិធិដល់សេវាកម្មសំខាន់ៗសម្រាប់សហគមន៍របស់យើង ធ្វើឱ្យសេដ្ឋកិច្ចរបស់យើងប្រសើរឡើង លើកកម្ពស់បរិយាកាសរស់នៅរបស់យើង ក៏ដូចជាគាំទ្រកម្មវិធីអភិវឌ្ឍន៍សង្គមដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនសិង្ហបុរី»។

បើតាមអាជ្ញាធរដដែល ពន្ធលើប្រាក់ចំណូលសាជីវកម្ម រួមចំណែកច្រើនជាងគេ (២៩ ប៊ីលានដុល្លារសិង្ហបុរី ឬ ៣៦,១ ភាគរយ) ដោយសារតែតែប្រាក់ចំណូលសាជីវកម្មរឹងមាំ។ ពន្ធលើប្រាក់ចំណូលបុគ្គល បានកើនឡើងចំនួន ២ ប៊ីលានដុល្លារសិង្ហបុរី ដល់ ១៧,៥ ប៊ីលានដុល្លារសិង្ហបុរី។
បន្ទាប់មក ពន្ធលើទំនិញ និងសេវាកម្ម (GST) មានចំនួនប្រមាណ ១៦,៦ ប៊ីលានដុល្លារសិង្ហបុរី ជំរុញដោយការចំណាយរបស់អ្នកប្រើប្រាស់កាន់តែខ្ពស់ និងការដំឡើងអត្រា GST ។ ពន្ធលើអចលនទ្រព្យវិញ មានចំនួន ៥,៩ ប៊ីលានដុល្លារសិង្ហបុរី ឬ៧,៤ ភាគរយ នៃពន្ធប្រមូលបានសរុប។ ជាមួយគ្នានេះ ពន្ធប្រថាប់ត្រាបានថយចុះពី ០,១ ប៊ីលានដុល្លារសិង្ហបុរី មកត្រឹម ៥,៨ ប៊ីលានដុល្លារសិង្ហបុរី ដែលវាឆ្លុះបញ្ចាំងពីបរិមាណទាបនៃប្រតិបត្តិការអចលនទ្រព្យ។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


