ព័ត៌មានអន្ដរជាតិ
យន្តហោះ Boeing ដឹកមនុស្ស ២៧៥នាក់ ចុះចតជាបន្ទាន់នៅ រុស្ស៊ី
តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី៥ខែកញ្ញាឆ្នាំ២០២៤, យន្តហោះ Boeing 787 របស់ក្រុមហ៊ុន Air India ដឹកអ្នកដំណើរ២៥៨នាក់និងក្រុមការងារអាកាសយានិក១៧នាក់ ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅប្រទេសរុស្ស៊ី ដោយសារតែបញ្ហាបច្ចេកទេស។

យន្តហោះនេះកំពុងធ្វើដំណើរចេញពីទីក្រុង New Delhi ឆ្ពោះទៅកាន់ទីក្រុង Birmingham នៅចក្រភពអង់គ្លេស ប៉ុន្តែដោយសារជួបបញ្ហា យន្តហោះត្រូវចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋាន Sheremetyevo នាវេលាម៉ោង៦:៣៦នាទីល្ងាច (ម៉ោងនៅមូស្គូ)។
ទោះបីជាយ៉ាងណាក៏ដោយ មនុស្សទាំង២៧៥នាក់ជិះក្នុងយន្តហោះនោះ គ្មាននរណាម្នាក់រងរបួសទេ។

នេះមិនមែនទើបលើកដំបូងឡើយ ដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅប្រទេសរុស្ស៊ី ដោយសារមានបញ្ហា។
ជាក់ស្តែង កាលពីខែកក្កដា យន្តហោះ Boeing 777 របស់ក្រុមហ៊ុននេះដែលចេញដំណើរពីទីក្រុង New Delhi ទៅ San Francisco ក៏ត្រូវចុះចតជាបន្ទាន់ដែរនៅទីក្រុង Krasnoyarsk ដោយសារតែមានភ្លើងឆេះនៅលើយន្តហោះ។
ដោយឡែក កាលពីខែមិថុនាឆ្នាំមុន ជើងហោះហើរ AI-173 ដែលធ្វើដំណើរក្នុងទិសដៅដូចគ្នានេះ ត្រូវប្តូរផ្លូវហោះទៅទីក្រុង Magadan ក្នុងតំបន់ចុងបូព៌ា របស់រុស្ស៊ីវិញ ដោយសារបញ្ហាម៉ាស៊ីន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


