ព័ត៌មានជាតិ
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាភ្នំ បន្តជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីបក្សនៅមូលដ្ឋាន
លោកបណ្ឌិត ងិន បាណាល់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញដឹកនាំក្រុមការងារបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីគណបក្សប្រជាជនកម្ពុជា ដើម្បីពន្លឿនចលនាសមាជិកបក្ស និងពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ទាន់ពេលវេលានៅក្នុងមូលដ្ឋាន តាមបណ្ដា ឃុំទាំង០៩ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រធានក្រុមការងារ បានពាំនាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង ដែលតែងតែយកចិត្តទុកដាក់ខ្វល់ខ្វាយពីសុខទុក្ខ របស់មន្រ្តីគណបក្សនៅតាមមូលដ្ឋាន និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបម្រើការងារជូនគណបក្ស និងរាជរដ្ឋាភិបាលកន្លងមក។
សកម្មភាពទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេង ស្របតាមទិដៅរួមរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា យើងទាំងមូល។

លោកបណ្ឌិត ក៏បានផ្តល់អនុសាសន៍ជាយុទ្ធសាស្រ្ត ក្នុងការប្រមូលទិន្នន័យសមាជិកបក្ស ការកសាងសមាជិកថ្មី ជាពិសេសយុវជន និងការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សក្នុងមូលដ្ឋានឱ្យមានសុក្រិត្យភាព ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្ន័យពិតប្រាកដ ហើយទិន្ន័យនេះនឹងត្រូវរក្សាទុកក្នុងប្រព័ន្ធទិន្ន័យថ្មីមួយ សម្រាប់ប្រើប្រាស់ដោយក្រុមការងារនៅថ្នាក់ឃុំ និងស្រុក។ បន្ថែមទៀតនោះ លោកបានណែនាំឱ្យមន្រ្តីគណបក្ស ប្រើប្រាស់គ្រប់មធ្យោបាយជួយសម្របសម្រួល និងពន្លឿនចលនាសមាជិកបក្ស និងពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា និងបានទាន់ពេលវេលា ក្នុងរយៈពេលយុទ្ធនាការចុះឈ្មោះបោះឆ្នោតលើកដំបូង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

លោកបណ្ឌិតប្រធានក្រុមការងារ ក៏បានជំរុញឲ្យសមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវបន្តមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងសហការគ្នាល្អ រួមគ្នាទទួលខុសត្រូវជាគ្រួសារតែមួយ ហើយត្រូវបន្តធ្វើសកម្មភាពចុះជួយប្រជាពលរដ្ឋដូចភ្លៀងរលឹមចាប់ពីពេលនេះតទៅ៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


