Connect with us

កីឡា

Nick Taylor ប្រាប់ពីបង្ហាញប្រឈម កម្ពុជាពិបាកប្រជែងក្នុងតំបន់

បានផុស

នៅ

ខ្សែបម្រើប្រយុទ្ធកូនកាត់ខ្មែរ-អាមេរិក Nick Taylor បានមើលឃើញពីការប្រែប្រួលយ៉ាងខ្លាំងរបស់ក្រុម​បាល់ទាត់​ជម្រើសជាតិ​​នៅ​ក្នុងតំបន់អាស៊ាន​ និង​អាស៊ី តាម​រយៈ​ការ​ស្វះ​ស្វែង​រក​កីឡាករ​នៅ​ក្រៅ​ប្រទេស ឬ​ផ្តល់​សញ្ជាតិ​ដល់​កីឡាករ​បរទេស​ដើម្បី​ពង្រឹង​ក្រុម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​សង្ហា​ Nick Taylor បាន​លើក​ឡើង​ថា កីឡាករ​​ក្នុងប្រទេសកម្ពុជានៅមានកម្រិត​ បើប្រៀប​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។ ប្រការ​នេះជា​មូល​ហេតុ​ធ្វើ​ឲ្យ​ពិបាកក្នុងការជ្រើសរើសកីឡាករ​ដើម្បី​ពង្រឹង​ក្រុម​ជម្រើស​ជាតិ។ ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន ដូច​ជា​ឥណ្ឌូណេសុី និងម៉ាឡេសុី មានកីឡាករកូនកាត់​ច្រើន​លេង​នៅ​ក្រៅ​ប្រទេស។

កីឡាករ Nick Taylor បាននិយាយថា ៖«ខ្ញុំមើលឃើញពីការប្រែប្រួលបាល់ទាត់ក្នុងតំបន់អាស៊ាន។ ឥណ្ឌូណេសុី និងម៉ាឡេសុី បានប្រើប្រាស់កីឡាករចូលសញ្ជាតិនិងកូនកាត់ច្រើន។ ចំពោះក្រុមជម្រើសជាតិកម្ពុជាយើងវិញមិនមាន​កីឡាករ​ច្រើនដូច​គេ​​ទេ។ មិន​ត្រឹម​តែ​មិន​សូវ​មាន​កីឡាករ​កូន​កាត់​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​ទេ សូម្បី​តែ​​កីឡាករ​​​ទៅ​​លេង​នៅ​ក្រៅ​ប្រទេស ដូច្នេះ​ពិត​ជា​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​គេ​ណាស់»។

ទើប​តែ​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ដែល​កម្ពុជា​បាន​ព្យាយាម​ស្វះ​ស្វែង​រក​កីឡាករ​កូន​​កាត់​នៅ​ក្រៅ​ប្រទេស និង​ផ្តល់​សញ្ជាតិ​កីឡាករបរទេស​លេង​នៅ​លីគ​កំពូល​កម្ពុជា​ដើម្បី​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ។ ជាក់​ស្តែង​ Nick Taylor ជា​កីឡាករ​ខ្មែរ-អាមេរិក យុវជន លឹម លោកាថុង និង Asharvy Mustapha ជា​ដើម។ ចំណែក​កីឡាករ​ផ្តល់​សញ្ជាិ​មាន Yudai Ogawa មក​ពី​ប្រទេស​ជប៉ុន កីឡាករ Mizuno មក​ពី​ប្រទេស​ជប៉ុន និង​កីឡាករ កាន់ ម៉ូ មក​ពី​អាហ្វ្រិក​ខាង​ត្បូង៕

កីឡាករ Mizuno
កីឡាករ Yudai Ogawa
​កីឡាករ កាន់ ម៉ូ

អត្ថបទ៖ ផា​ រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៧ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម