ជីវិតកម្សាន្ដ
កូនចិញ្ចឹមវៀតណាម Angelina បង្ហាញស្នាមរបួសលើក្បាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិត២ខែ
កូនប្រុសវ័យ ២១ ឆ្នាំរបស់ Angelina Jolie គឺ Pax Thien បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងស្លាកស្នាមដែលអាចមើលឃើញនៅលើថ្ងាស ខណៈពេលដែលរូបគេបានចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូឆ្នាំ ២០២៤ ជាមួយម្តាយចិញ្ចឹម។
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Jolie និង Pax មានវត្តមាននៅក្នុងព្រឹត្តិការណ៍សម្រាប់ការបញ្ចាំងភាពយន្ត “Without Blood” ដែលជាការដឹកនាំដោយ Jolie កាលពីថ្ងៃចន្ទ។ ពួកគេបានជ្រើសរើសសំលៀកបំពាក់បុរាណ ដោយអ្នកម្ដាយរូបនេះស្លៀករ៉ូបពណ៌ខ្មៅ ចំណែកកូនស្ថិតក្នុងឈុតអាវធំ និងវ៉ែនតាខ្មៅ។
នេះក៏ជាការបង្ហាញខ្លួនលើកដំបូងរបស់ Pax Thien ក្នុងព្រឹត្តិការណ៍ដ៏ធំមួយចាប់តាំងពីគ្រោះថ្នាក់ជាមួយកង់អេឡិចត្រូនិករបស់គាត់នៅចុងខែកក្កដា។ ប៉ុន្មានថ្ងៃមុននេះ សារព័ត៌មានប៉ាប៉ារ៉ាស៊ី បានប្រទះឃើញ Jolie និង Pax ដើរក្នុងទីក្រុង Los Angeles ដោយឃើញក្មេងជំទង់រូបនេះពាក់ស្រោមដៃ និងមួកបិទបាំងរបួសក្បាល របាយការណ៍បានបង្ហាញថា គាត់ទំនងជាបានជាសះស្បើយហើយ បន្ទាប់ពីចូលមន្ទីរពេទ្យអស់រយៈកាលដ៏យូរគួរសម។
គួរបញ្ចាក់ដែរថា កាលពីខែកក្កដា ក្មេងជំទង់វ័យ២១ឆ្នាំរូបនេះ កំពុងជិះកង់អេឡិចត្រូនិចផ្ទាល់ខ្លួននៅក្នុងតំបន់ដែលមានចរាចរណ៍ខ្លាំង លើមហាវិថី Los Feliz នៅម៉ោងប្រហែល៥ល្ងាចដោយមិនពាក់មួកសុវត្ថិភាព។ នាពេលនោះ Pax Thien បានបុកពីក្រោយរថយន្តដែលឈប់ចតនៅភ្លើងក្រហម ហើយបានរងរបួសក្បាល និងឈឺត្រគាក។ ក្រោយមក រូបគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Los Angeles ក្បែរនោះ ដើម្បីព្យាបាលភ្លាមៗ។
កំឡុងពេលនោះ Jolie បានស្នាក់នៅក្បែរកូនប្រុសពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយបងប្អូនប្រុសស្រីរបស់គាត់ក៏បានមកសួរសុខទុក្ខ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ។ ទោះបីជា Brad Pitt ព្យាយាមទាក់ទងក៏ដោយ Pax ត្រូវបានគេរាយការណ៍ថា បានបដិសេធការយកចិត្តទុកដាក់របស់ឪពុកនិងមិនចង់ជួបមុខឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនចិញ្ចឹមវៀតណាម Angelina ត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


