ព័ត៌មានអន្ដរជាតិ
យ៉ាងហោចណាស់១៩នាក់ស្លាប់និងរាប់សិបនាក់របួសក្នុងជំរំតង់ប៉ាឡេស្ទីន
អ៊ីស្រាអែលបានបើកការវាយប្រហារលើជំរំតង់ប៉ាឡេស្ទីនដែលមានហ្វូងមនុស្សរស់នៅយ៉ាងច្រើននៅព្រឹកថ្ងៃអង្គារក្នុងតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់១៩នាក់និងរបួស៦០នាក់ ខណៈអ៊ីស្រាអែលថា ខ្លួនកំណត់គោលដៅលើពួកសកម្មប្រយុទ្ធជាន់ខ្ពស់របស់ក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ខែកញ្ញានេះ។

ការវាយប្រហារនេះបានកើតឡើងនៅតំបន់ Muwasi ដែលជាជំរំដ៏ធំនៅតាមបណ្តោយឆ្នេរសមុទ្រដែលអ៊ីស្រាអែលកំណត់ថា ជាតំបន់មនុស្សធម៌សម្រាប់ជនស៊ីវិលរាប់សែននាក់ដែលភៀសខ្លួនដើម្បីស្វែងរកទីជំរកសុវត្ថិភាពគេចពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសដែលអូសបន្លាយពេលជិតមួយឆ្នាំមកនេះ។
ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលសាកសពកាន់តែច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់ក្រោយការវាយប្រហារ។ ចំណែកទីភ្នាក់ងារការពារជនស៊ីវិលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មនុស្ស៤០នាក់ត្រូវបានសម្លាប់ ប៉ុន្តែយោធាអ៊ីស្រាអែលបានជំទាស់នឹងចំនួននេះ។ ទោះយ៉ាងណា ទីភ្នាក់ងារនេះក៏ជាផ្នែកមួយនៃរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ខណៈតួលេខរបស់វាត្រូវបានគេមើលឃើញថាអាចជឿទុកចិត្តបាន។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងជំរំមួយដែលបង្កប់ក្នុងតំបន់ ដោយបានកំណត់អត្តសញ្ញាណពួកសកម្មប្រយុទ្ធបីនាក់ជាប្រតិបត្តិករជាន់ខ្ពស់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាដោយក្រុមហាម៉ាស់។
ប៉ុន្តែក្រុមហាម៉ាស់បានបានបដិសេធថា គ្មានក្រុមសកម្មប្រយុទ្ធណាមួយស្ថិតនៅក្នុងតំបន់នោះទេ ហើយបានហៅការចោទប្រកាន់របស់អ៊ីស្រាអែលថាជា «ការភូតកុហក»។ ប៉ុន្តែទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងរបស់ពួកគេទេ។
អ៊ីស្រាអែលនិយាយថា ខ្លួនព្យាយាមជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងបន្ទោសក្រុមហាម៉ាសចំពោះការស្លាប់ជនស៊ីវិលដ៏ច្រើន ដោយសារតែពួកសកម្មប្រយុទ្ធតែងតែប្រតិបត្តិការនៅក្នុងតំបន់លំនៅឋាន ដូចជាទីតាំងផ្លូវរូងក្រោមដី ឧបករណ៍បាញ់គ្រាប់រ៉ុកកែត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅជិតផ្ទះ សាលារៀន និងវិហារអ៊ីស្លាម។


គួរបញ្ជាក់ថាសង្គ្រាមបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេង និងការផ្លាស់ទីលំប្រហែល៩០ភាគរយ នៃប្រជាជននៅហ្គាហ្សាដែលមានចំនួន ២,៣លាននាក់។ បើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនជាង ៤១០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ ចំណែក អ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធជាង១៧០០០នាក់ក្នុងសង្គ្រាម។
លើសពីនេះសង្រ្គាមនេះបានធ្វើឲ្យតំបន់ហ្គាហ្សា ធ្លាក់ចូលក្នុងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ ដោយសារក្រុមជំនួយបានតស៊ូក្នុងប្រតិបត្តិការជួយសង្គ្រោះដោយសារការប្រយុទ្ធគ្នា ការរឹតត្បិតរបស់អ៊ីស្រាអែល និងការបំបែកច្បាប់ និងសណ្តាប់ធ្នាប់។
ពាក់ព័ន្ធជម្លោះនេះសហរដ្ឋអាមេរិក និងអ្នកសម្រុះសម្រួល អេហ្ស៊ីប និងកាតា បានចំណាយពេលវេលាជាច្រើនក្នុងឆ្នាំនេះ ដើម្បីព្យាយាមធ្វើកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ប៉ុន្តែកិច្ចពិភាក្សាបានរង្គោះរង្គើម្តងហើយម្តងទៀត ខណៈដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់បានចោទប្រកាន់គ្នាទៅវិញទៅមក និង ការទាមទារដែលមិនអាចទទួលយកបាន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


