កីឡា
Son ជឿថា កូរ៉េខាងត្បូងនឹងឡើងជុំចុងក្រោយ World Cup លើទី១១ជាប់គ្នា
កីឡាករ Son Heung-min ជឿជាក់លើក្រុមជម្រើសជាតិកូរ៉េខាងត្បូងរបស់ខ្លួននឹងឡើងទៅជុំចុងក្រោយជើងឯកពិភពលោក World Cup លើទី១១ជាប់គ្នា ប្រសិនបើពួកគេបន្តលេងដោយមានទំនុកចិត្ត ដូចក្នុងការប្រកួតទល់ក្រុមអូម៉ង់កាលពីម្សិលមិញ។

អ្នកគាំទ្រកូរ៉េខាងត្បូងបានស្រែកហ៊ោ និងសើចចំអកក្រុមជម្រើសជាតិខ្លួន បន្ទាប់ពីលទ្ធផលបានត្រឹមស្មើជាមួយក្រុមជម្រើសជាតិប៉ាឡេស្ទីនកាលពីសប្តាហ៍មុន។ ប៉ុន្តែសប្ដាហ៍នេះ ពួកគេបានយកឈ្នះក្រុមជម្រើសជាតិអូម៉ង់ក្នុងលទ្ធផល ៣-១ ហើយឡើងទៅឈរលេខ២ ក្នុងពូលB ។
កីឡាករ Son Heung-min បាននិយាយថា ៖«កីឡាករខ្លះមានអារម្មណ៍ថាមានសម្ពាធក្នុងក្រុមជម្រើសជាតិ។ ជាក់ស្តែង យើងទាំងអស់គ្នាគួរតែមានទំនួលខុសត្រូវ ប៉ុន្តែខ្ញុំក៏បានប្រាប់កីឡាករថា ពួកយើងមិនត្រូវគេដាក់ទោស ដោយសារតែពួកយើងលេងមិនបានល្អតែមួយប្រកួតទេ»។

កីឡាករ Son បានបន្ថែមថា៖«យើងមាន៨ប្រកួតដែលត្រូវលេង ហើយនោះមានន័យថាយើងនៅមានឱកាស៨បន្ថែមទៀតដើម្បីលេងឲ្យអស់ពីសមត្ថភាព។ ប្រសិនបើយើងអាចលេងដោយមានទំនុកចិត្តដូចដែលយើងបានធ្វើនៅថ្ងៃនេះ ខ្ញុំជឿថាយើងនឹងស្ថិតក្នុងទម្រង់ដ៏ល្អ»។
មួយរយៈចុងក្រោយនេះក្រុមជម្រើសជាតិកូរ៉េខាងត្បូងធ្វើមិនបានល្អទេ ជាពិសេសក្នុងឆ្នាំ២០២៤នេះ ពួកគេបានប្ដូរគ្រូបង្វឹកចំនួន៤នាក់។ គិតក្នុងវគ្គជម្រុះពានរង្វាន់ជម្រុះពានរង្វាន់ World Cup ជុំទី៣ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងនៅសល់៨ប្រកួតក្នងដៃទៀត បើពួកគេធ្វើបានល្អនឹងបានឡើងជុំចុងក្រោយពានរង្វាន់ World Cup លើទី១១ជាប់គ្នា ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី