ព័ត៌មានអន្ដរជាតិ
ចិនស្នើការចរចាជាមួយសហភាពអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាពន្ធលើរថយន្តអគ្គិសនី
ប្រទេសចិនបានបន្តផ្ដល់សំណើសម្រាប់កិច្ចពិភាក្សាជាមួយគណៈកម្មការអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាបន្ថែមពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិនរបស់សហភាពអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារថា ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអគ្គនាយកគណៈកម្មការអឺរ៉ុបសម្រាប់ពាណិជ្ជកម្មនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Li Fei បានថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចសន្ទនា និងការពិគ្រោះយោបល់។
បើតាមរ៉យទ័រ កិច្ចប្រជុំរវាងមន្រ្តីចិន និងអឺរ៉ុបដដែល ធ្វើឡើង១ថ្ងៃមុនពេលរ៉យទ័ររាយការណ៍ថា សហភាពរំពឹងនឹងកាត់ បន្ថយអត្រាពន្ធក្នុងសំណើរចុងក្រោយសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិក Tesla ផលិតនៅ ចិន និងកាត់បន្ថយអត្រាការប្រាក់បន្តិចបន្តួចសម្រាប់រថយន្តអគ្គិសនីរបស់ចិនផ្សេងៗទៀត។

ក្រសួងពាណិជ្ជកម្មចិនបានសង្កត់ធ្ងន់ថា ការប្រឆាំងលើការឧបត្ថម្ភធនរថយន្តអគ្គិសនីចិនគឺជាបញ្ហាស្មុគស្មាញ និងបង្ហាញពីបញ្ហាប្រឈមសំខាន់ៗដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។ យ៉ាងណាមិញ «ចិនមានឆន្ទៈបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីអឺរ៉ុប ដើម្បីឈានទៅដល់ដំណោះស្រាយដែលឆ្លើយតបនឹងផលប្រយោជន៍រួមរបស់ភាគីទាំង២ និងស្របតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប»។
កិច្ចខិតខំប្រឹងប្រែងចរចាជាថ្មីរបស់ប្រទេសចិន ធ្វើឡើងនៅពេលចិនទាមទារឱ្យអឺរ៉ុបលុបចោលនូវវិធានការបន្ថែមពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន។ កាលពីសប្តាហ៍មុន ចិនបានបង្ហាញពីឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយច្រានចោលការដាក់វិធានការប្រឆាំងការលក់បង្ខូចថ្លៃបណ្តោះអាសន្នលើផលិតផលនាំចូលពីអឺរ៉ុប។ គណៈកម្មការអឺរ៉ុប គ្រោងនឹងបោះឆ្នោតនៅខែតុលា ថាតើត្រូវយកពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលផលិតដោយចិនដែរឬទេ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


