សេដ្ឋកិច្ច
សិប្បកម្មកែច្នៃកៅស៊ូសន្លឹក នៅខេត្តកំពង់ចាម មានសមត្ថភាពផលិតកៅស៊ូសន្លឹក ១០០ តោន
សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ដែលបានប្រមូលទិញជ័រកៅស៊ូពីកសិករ ស្ថិតនៅក្នុងឃ្មុំបុសខ្នុរ ស្រុកចម្ការលើ ខេត្ដកំពង់ចាម មានសមត្ថភាពផលិតកៅស៊ូសន្លឹក(RSS) បានចំនួនប្រមាណពី៩០-១០០តោន ក្នុងមួយខែ។

លោក ឃុន កក្គដា អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានកៅស៊ូ កាលពីថ្ងៃទី ១១ ខែកញ្ញា បានបានចុះពិនិត្យវឌ្ឍនភាពសិប្បកម្មកែច្នៃកៅស៊ូសន្លឹក ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានាដែលសិប្បកម្មបានជួបប្រទះ និងរួមគ្នារកដំណោះស្រាយផ្សារភ្ជាប់ផលិតផលជ័រកៅស៊ូសិប្បកម្មទៅនឹងរោងចក្រផលិតសំបកកង់យានយន្តក្នុងស្រុក។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានណែនាំឱ្យអគ្គនាយកដ្ឋានកៅស៊ូ ធ្វើការសម្របសម្រួលរវាងម្ចាស់សិប្បកម្ម និងក្រុមហ៊ុនកែច្នៃសំបកកង់រថយន្ដដើម្បីរិះរកលទ្ធភាពផ្គត់ផ្គង់និងទទួលទិញកៅស៊ូស្របតាមបរិមាណនិងគុណភាព និងជួយផ្ដល់បច្ចេកទេសរក្សាគុណភាពទឹកជ័រនិងការកែច្នៃកៅស៊ូដល់សមាជិកក្នុងសហគមន៍។

យោងតាមរបាយការណ៍របស់អគ្គនាយកដា្ឋនកៅស៊ូនៃក្រសួងកសិកម្ម នៅក្នុងរយៈពេល ៧ ខែ (មករា-កក្កដា) ឆ្នាំ ២០២៤ កម្ពុជា រកចំណូលបានជាង២៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង១៨% បើធៀបនឹងរយៈពេលដូចនៅក្នុងឆ្នាំ ២០២៣៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


