ព័ត៌មានអន្ដរជាតិ
មនុស្ស៦នាក់ស្លាប់ក្នុងហេតុការណ៍បាក់ដីនៅម៉ិកស៊ិក
បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស៦នាក់នៅជិតទីក្រុងម៉ិកស៊ិក ខណៈប្រទេសនានានៅអឺរ៉ុបកណ្ដាលកំពុងទទូលរងនូវគ្រោះទឹកជំនន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៨ខែកញ្ញានេះ។

រដ្ឋាភិបាលម៉ិកស៊ិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បំណាក់ដីកាលពីយប់ថ្ងៃចន្ទនៅ Naucalpan ដែលជាសហគមន៍មួយនៅភាគពាយព្យនៃទីក្រុងម៉ិកស៊ិក បានប៉ះពាល់ដល់ផ្ទះ និងសាលារៀន ខណៈជនរងគ្រោះមានប្រុស៤នាក់ ស្រី២នាក់។ ចំណែកមនុស្ស៣នាក់ទៀតបានរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ ខណៈក្រុមជួយសង្គ្រោះ និងកងកម្លាំងសន្តិសុខ កំពុងត្រូវបានដាក់ពង្រាយដើម្បីជួយគ្រួសារដែលរងផលប៉ះពាល់។
ជាមួយគ្នានេះ ការស្លាប់នៅ Naucalpan បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការរអិលបាក់ដីមួយផ្សេងទៀតបានសម្លាប់មនុស្សប្រាំបួននាក់កាលពីថ្ងៃសៅរ៍នៅ Jilotzingo ភាគខាងលិចទីក្រុងម៉ិកស៊ិកក្នុងរដ្ឋម៉ិកស៊ិក ក្នុងនោះទារកអាយុ៣ខែម្នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ។ ចំណែកកុមារពីរនាក់អាយុ ១០និង ១២ឆ្នាំនិងស្ត្រីអាយុ ៣៤ ឆ្នាំត្រូវបានជួយសង្គ្រោះ។
ផ្ទះជាច្រើនខ្នងត្រូវបានរងផលប៉ះពាល់ ហើយអាជ្ញាធរជម្លៀសមនុស្សជាង ១០០នាក់ ដោយសារភ័យខ្លាចមានបំណាក់ដីបន្ថែមទៀត។ មន្ថែមពីនេះនៅក្នុងទីក្រុងដូចជា Chalco ក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ ខណៈហេដ្ឋារចនាសម្ព័ន្ធដែលមិនបានត្រួតពិនិត្យបានបណ្តាលឱ្យមានទឹកស្អុយចូលវាយលុកតាមដងផ្លូវ ផ្ទះ និងអាជីវកម្មជាច្រើន។
គួរបញ្ជាក់ថា បំណាក់ដី និងភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងវាយលុករដ្ឋម៉ិកស៊ិក ចាប់តាំងពីរដូវវស្សាចាប់ផ្ដើមនៅចុងខែកក្កដា។ ស្របពេលជាមួយគ្នានេះប្រទេសជាច្រើននៅអឺរ៉ុបកណ្ដាលនិងប្រទេសនៅតំបន់អាអឺរ៉ុបកណ្តាលបានជួបប្រទះនឹងទឹកជំនន់យ៉ាងខ្លាំងនៅក្នុងតំបន់ផ្សេងៗ ខណៈប្រទេសនានានៅអាស៊ីអាគ្មេយ៍ដូចជាប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់កំពុងទទួលរងនូវឥទ្ធិពលរបស់ព្យុះដែលបង្កជាទឹកជំនន់ធ្ងន់ធ្ងរនិងសមហ្លាប់មនុស្សរាប់សិបនាក់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


