Connect with us

ព័ត៌មានអន្ដរជាតិ

រថភ្លើងបុកគ្នា​បណ្តាលឱ្យ​មនុស្ស​យ៉ាងហោច​២៥​នាក់​រងរបួស​នៅ​សាធារណរដ្ឋឆេក

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស២៥​នាក់បានរងរបួសនៅក្នុងគ្រោះថ្នាក់រថភ្លើងនៅទីក្រុង Prague សាធារណរដ្ឋឆេក ខណៈមូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតនៅក្រោមការស៉ើបអង្កេត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Xinhua)

ប៉ូលីសឆេកបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា រថភ្លើងពីរគ្រឿង​​​បានបុកគ្នានៅក្នុងសង្កាត់ Prague 8 នៅលើផ្លូវក្បែរស្ពានប្រសព្វជាមួយផ្លូវ Cuprova ដោយបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួសនៅកន្លែងកើតហេតុ។បើយោងតាមសេវាសង្គ្រោះវេជ្ជសាស្ត្រនៅទីក្រុង Prague មានមនុស្ស២៥នាក់រងរបួស ដែលភាគច្រើនមានរបួសត្រង់​អវៈយវៈ​​ដៃជើង​ ឬក្បាល និងបានជម្លៀសអ្នកដំណើរប្រហែល២០០នាក់តាមរយៈរថភ្លើងជម្លៀសពិសេសមួយ​​ទៀត​។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថភ្លើងដឹកអ្នកដំណើរមួយបានបុកជាមួយរថភ្លើងមួយទៀតដែលបានកំពុងឈប់បង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ។ ជាមួយគ្នានេះប៉ូលិសកំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ ខណៈការសន្និដ្ឋានដំបូងថាជា «ការធ្វេសប្រហែស» ហើយប៉ូលិសថែមទាំងបានធ្វើតេស្តដង្ហើមរបស់អ្នកបើកបររថភ្លើងម្នាក់គឺវិជ្ជមានជាតិអាល់កុល៕

(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម