កីឡា
តារាចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាសបង្កើនការងារដល់ប្រជាជនកម្ពុជា
ដោយមានចក្ខុវិស័យដូចគ្នាក្នុងការផ្ដាតលើការងារមនុស្សធម៍ ក្រុមហ៊ុន ដៃឯក ស្ពត អ៊ីមផត អិចផត បានសម្រេចចុះអនុស្សរណៈនៃយោគយល់គ្នា លើកិច្ចសហការឧបត្ថម្ភឯកសណ្ឋានកីឡា ដល់ក្រុមកីឡាបាល់ទាត់ តារាកម្ពុជា។

ចំពោះ «ដៃឯក ស្ពត» ជាក្រុមហ៊ុនឈានមុខគេមួយសម្រាប់ការផលិតសម្ភារៈកីឡានៅក្នុងប្រទេសកម្ពុជា ហើយក៏បានចូលរួមចំណែកផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជាថែមទៀត។ តារាចម្រៀង ប៉ុន សុណារិន ហៅ ខេម ប្រធានក្រុមបាល់ទាត់ តារាកម្ពុជា បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ គាំទ្រក្រុមហ៊ុន «ដៃឯក ស្ពត» ពីព្រោះជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរ។ អ្វីដែលកាន់តែពិសេសគឺការផ្ដល់ឱកាសការងារដល់កូនខ្មែរ។

លោក ខេម បាននិយាយថា ៖«ខ្ញុំសូមអំពាវនាវឲ្យបងប្អូនគាំទ្រផលិតផលស្នាដៃកូនខ្មែរ «ដៃឯក ស្ពត»។ កាលណាយើងគាំទ្រផលិតផលស្នាដៃកូនខ្មែរ នោះជាកិត្តិយសរបស់ពួកយើង។ បើសិនថ្ងៃអនាគត «ដៃឯក ស្ពត» អាចទៅឈានដល់ឆាកអន្ដរជាតិ គេនឹងស្គាល់ស្នាដៃកូនខ្មែរ ជាពិសេសអាចបង្កើនការងារដល់ប្រជាជនយើងទៀត»។
លោក ទួន ច័ន្ទឆោមឆវី នាយកប្រតិបត្តិក្រុមហ៊ុន ដៃឯក អ៊ីមផត អ៊ិចផត បានសម្តែងនូវក្ដីរីករាយយ៉ាងខ្លាំង បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ រវាងក្រុមហ៊ុនដៃឯក ស្ព័ត និងក្រុមកីឡាបាល់ទាត់ តារាកម្ពុជា រយៈពេល២ឆ្នាំ សម្រាប់កិច្ចសហការឧបត្ថម្ភឯកសណ្ឋានកីឡាដល់ក្រុមតារាបាល់ទាត់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពការងារមនុស្សធម៍។

«ដៃឯក ស្ពត» ជាក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដែលមានអាយុកាលប្រមាណជាង១០ឆ្នាំមកហើយលើការផលិតសម្លៀកបំពាក់កីឡា។ ចំណុចពិសេសរបស់ក្រុមហ៊ុននេះគឺអតិថិជនអាចធ្វើការកុម្ម៉ង់ម៉ូតសម្លៀកបំពាក់បានតាមចិត្តចង់បាន ជាមួយជម្រើសប្រភេទក្រណាត់ជាង១០ប្រភេទ ប្រកបដោយគុណភាព និងត្រូវទទួលស្គាល់ដោយស្ថាប័នអន្ដរជាតិលើគុណភាពសាច់ក្រណាត់៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ