ជីវិតកម្សាន្ដ
ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក
ដូចការគ្រោងទុក ទីបំផុតកំពូលតារាចម្រៀងឧកញ៉ា ខេមរ: សិរីមន្ត បានធ្វើដំណើរចាកចេញពីមាតុភូមិប្រទេសកម្ពុជាដើម្បីទៅច្រៀងនិង សម្តែងនៅលើឆាកតន្ត្រីនាទឹកដីប្រទេសមហាអំណាចសម្បូរដុល្លារសហរដ្ឋអាមេរិកហើយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

តារាចម្រៀងលោក សិរីមន្ត បញ្ជាក់ថា ក្នុងដំណើរចេ ញទៅច្រៀងនិងសម្តែងនៅអាមេរិកនេះដែរលោកបា ននាំយកនូវសម្លៀកបំពាក់ខ្មែររំលេចរូបអង្គរវត្ត ស៊ីក្លូ ក្បាលនាគនៅក្លោងទ្វាប្រាសាទអង្គរវត្ត និង រទះគោជាដើម ដើម្បីបង្ហាញនិងផ្សព្វផ្សាយពីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។
ឧកញ៉ា ខេមរ: សិរីមន្ត បានប្រាប់ឲ្យដឹងមុនពេលឡើ ងយន្តហោះថាលោកបានត្រៀមខ្លួនរួចរាល់ដើម្បីច្រៀ ងនិងសម្តែងជូនបងប្អូនអាណិកជនខ្មែរនៅអាមេរិកបានរាំលេងសប្បាយក្នុងកម្មវិធីតន្ត្រីវប្បធម៌មួយមាន ឈ្មោះថា Cambodia day ។
លោក ខេមរ: សិរីមន្ត បាននិយាយថាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅ«សហរដ្ឋអាមេរិក» ថ្ងៃនេះខ្ញុំបាទខេមរៈ សិរីមន្ត បានចេញដំណើរទៅហើយ ដើម្បីសម្តែងសាធារណជនទស្សនា នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងកម្មវិធីតន្ត្រីវប្បធម៌ Cambodia day នៅទីតាំងញូញៀនស្វ៊ែ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ចូលប្រឡូកក្នុងវិស័យសិល្ប:ផ្នែកចម្រៀយូរឆ្នាំកន្លងមកនេះ កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត នៅតែទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជននិងមិត្តៗយុវវ័យ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


