ព័ត៌មានជាតិ
អភិបាលក្រុងកែប៖ ជនជាតិខ្មែរមួយចំនួនតូចចូលចិត្តយកចំណុចមិនល្អមកវាយប្រហារគ្នាឯង ខុសពីបរទេសដែលតែងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា
លោក ឃន វុទ្ធី អភិបាលក្រុងកែប លើកឡើងថា តាមការសង្កេតរបស់លោក អ្នកបង្កើតមាតិកាបរទេសភាគច្រើនជួយផ្សព្វផ្សាយពីផលិតផលខ្មែរ និងទេសចរណ៍កម្ពុជាបានច្រើន ផ្ទុយពីប្រជាជនខ្មែរមួយចំនួនតូច ដែលយករឿងអវិជ្ជមានតូចមួយមកផ្សាយលើបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ និងបាត់បង់សោភណភាពខេត្តកែបតែម្តង។ នេះបើតាមការលើកឡើងក្នុងវីដេអូរបស់មន្ទីរព័ត៌មានខេត្តកែប ដែលផ្សាយនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ការលើកឡើងរបស់អភិបាលក្រុងកែប ធ្វើឡើងបន្ទាប់ពីមានករណីផ្ទុះការវែកញែកពេញបណ្តាញសង្គម ករណីបុរសម្នាក់ផុសលើហ្វេសប៊ុកខ្លួនថា ម្ហូបអាហារនៅក្រុងកែប ជាពិសេសនៅឆ្នេរកែបជាដើម លក់ថ្លៃហួសហេតុ ព្រមទាំងដាក់ម្ហូបដែលមិនមានគុណភាពមកឱ្យភ្ញៀវបរិភោគថែមទៀត។ ជុំវិញបញ្ហានេះ មានការបញ្ចេញមតិជាច្រើនបានឯកភាពនឹងការផ្សាយនេះ និងភាគច្រើលើកឡើងថាអ្នកលក់នៅទីនោះពិតជាលក់ថ្លៃមែន ស្ទើរតែមិនអាចទទួលយកបាន។ ក្រោយពីមានករណីនេះ មន្ទីរព័ត៌មានខេត្តកែប ក៏បានចេញវីដេអូរបស់អាជីវករនៅទីនោះ ដោយពួកគេបានអះអាងថា ខ្លួនមិនបានលក់ថ្លៃពេក ឬដាក់ម្ហូបដែលគ្មានគុណភាពដូចការលើកឡើងនោះទេ ពោល គឺពួកគាត់លក់ក្នុងតម្លៃសមរម្យ ហើយចំណេញបានតិចតួចប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក ឃន វុទ្ធី អភិបាលក្រុងកែប និយាយថា៖ “ពាក់ព័ន្ធនឹងការធ្វើវីដេអូនេះ ឃើញថាភាគច្រើនជនបរទេសគាត់ចូលមកទឹកដីកម្ពុជាយើង តែងតែធ្វើនូវវីដេអូចំណុចសំខាន់ៗផ្សព្វផ្សាយពីសក្តានុពលរបស់យើង ពីផលិតផលនៅក្នុងតំបន់នីមួយៗ។ ប៉ុន្តែ ដោយឡែកប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតូច គាត់យកចំណុចអវិជ្ជមានខ្លះយកមកវាយប្រហារគ្នាឯង”។ ត្រង់ចំណុចនេះ លោកមើលឃើញថា មហាជនមួយចំនួន ធ្វើបែបនេះក្នុងន័យរិះគន់ដើម្បីស្ថាបនា តែមួយចំនួនទៀត ធ្វើឡើងក្នុងន័យបន្តុះបង្អាប់តែម្តង ដូចនេះ មហាជនគួរផ្លាស់ប្តូរឥរិយាបថឡើងវិញ ហើយងាកមកផ្សព្វផ្សាយអ្វីដែលល្អសម្រាប់ប្រទេសឱ្យបានច្រើន។

អភិបាលក្រុងកែប បានសំណូមពរដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗទាំងអស់ មេត្តាគិតគូរពីចំណុចនេះម្តងទៀត។ ទន្ទឹមនេះ លោកក៏ថ្លែងអំណរគុណដល់ប្រជាជនខ្មែរមួយចំនួន ដែលបានបង្កើតមាតិកា ឬផលិតវីដេអូផ្សព្វផ្សាយពីសម្រស់ និងខេត្តកែបកន្លងមក ដែលជាផ្នែកមួយក្នុងការជួយលើកស្ទួយមុខមាត់ខេត្តកែប និងទាក់ទាញភ្ញៀវទេសចរបានច្រើន។
តាមមន្ទីរព័ត៌មានខេត្តកែប លោក ឃន វុទ្ធី ក៏មិនបដិសេធដែរ កន្លងមកពិតជាមានអាជីវករមួយចំនួនរកស៊ីមិនស្មោះត្រង់មែន ហើយអាជ្ញាធរក៏ធ្លាប់ហៅបុគ្គលនោះមកអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ទង្វើនោះទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


