Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ផឹកស្រាបណ្តាលឱ្យប៉ះពាល់ថ្លើម លំពែង រលាកក្រពះពោះវៀន និងកើតជំងឺមហារីក

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការពិសារស្រាធ្វើឱ្យប៉ះពាល់ថ្លើម ខូចលំពែង រលាកក្រពះពោះវៀន និងកើតជំងឺមហារីកផ្សេងៗ។ លោកស្រីបានបញ្ជាក់បែបនេះ ក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ «ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា តាមការស្រាវជ្រាវ ដែលចេញផ្សាយដោយវិទ្យាស្ថានសុខភាពរបស់សហរដ្ឋអាមេរិក អ្នកដែលប្រើប្រាស់គ្រឿងស្រវឹងនឹងធ្វើឱ្យខូចខាតសិរីរាង្គថ្លើម ដែលមានមុខងារបន្សាបជាតិអេតាណុលមាននៅក្នុងស្រាបង្កទៅជាក្រិនថ្លើម ហើយវិវត្តទៅជាមហារីកថ្លើម។ លោកស្រីបន្តថា ក្នុងចំណោមនុស្សដែលពិសាគ្រឿងស្រវឹង១០០% មាន៤៨% ដែលកើតមានជំងឺថ្លើមទាំងនេះ ហើយក្នុងចំណោម៤៨% នេះនឹងវិវត្តទៅរកការស្លាប់៦៦.៥%។ ក្រៅពីប៉ះពាល់ថ្លើម ស្រាក៏បណ្តាលឱ្យខូចលំពែង២៦% រលាកក្រពះពោះវៀន ឬមហារីកក្រពះពោះវៀន១១% មហារីកមាត់ និងមហារីកបំពង់ក២៦% និងខូចបញ្ញាញាណដែលឈានទៅដល់កើតជំងឺឆ្កួតជ្រូក១៣% ព្រមទាំងជំងឺផ្សេងៗទៀត។

លើសពីនេះ ការផឹកស្រាបានបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរារចណ៍មានប្រមាណ២៧% បង្កឱ្យមានអំពើហិង្សា ៤៩.៥% និងធ្វើឱ្យមនុស្សញៀន។ ដូច្នេះការផឹកស្រា មិនមានផលចំណេញអ្វីនោះទេ មានតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពមនុស្ស និងខាតបង់ទាំងថិវិកាថែមទៀត។ នេះបើតាម លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ជាមួយគ្នានេះដែរ លោកស្រី ក៏បានអំពាវនាវឱ្យអ្នកចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ ឆន្ទៈល្អ» ចូលរួមធ្វើអន្តរាគន៍ ផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីកាត់បន្ថយនូវការប្រើប្រាស់គ្រឿងស្រវឹងនេះ៕

ដោយ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

បាញ់កម្ពុជាមុនហើយ ស្រាប់តែថៃប្រកាសបិទសាលារៀនតាមព្រំដែនទាំងអស់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅអាមេរិក​ ជាផ្នែកមួយនៃការចរចាពន្ធ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

អតីត​សមាជិក​ព្រឹទ្ធសភា​ ដៀលចំៗថា ថៃពុករលួយតាំងពីរឿងក្ដី Tangmo និងកូនសិស្សទាហាន

ព័ត៌មានជាតិ៤២ នាទីutes មុន

ភាគីថៃបិទច្រកធំ តូចទាំងស្រុងនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមានការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

Sokha Hotels

ព័ត៌មានពេញនិយម