Connect with us

ព័ត៌មានជាតិ

អគ្គនាយកពន្ធនាគារ ចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត ដើម្បីត្រៀមការដ្ឋានសាងសង់ពន្ធនាគារខត្តកែប

បានផុស

នៅ

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត ដើម្បីត្រៀមការដ្ឋានសាងសង់ពន្ធនាគារខត្តកែប ដែលមានវត្តមានអមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានពន្ធនាគារ និងមន្រ្តីជំនាញពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរការត្រួតពិនិត្យនេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានណែនាំដល់ពន្ធនាគារខេត្តកែប ពិនិត្យមើលប្រភពទឹកដែលហូរធ្លាក់ពីលើភ្នំចូលស្រះ ហើយត្រូវយកទឹកក្នុងស្រះស្តុកទឹកទុក ហើយសហការជាមួយមន្ទីរពិសោធន៍យកទៅពិនិត្យ ដើម្បីជៀសវាងមានសារធាតុធ្វើឱ្យប៉ះពាល់ដល់សុខភាព។

បន្ថែមពីនេះ ត្រូវឈូសឆាយ កាប់ដីភ្នំត្រូវមានលក្ខណៈស្តង់ដា ត្រៀមគម្រោងរៀបចំរបងកំផែង ត្រួតពិនិត្យប្លង់ និងព្រុំប្រទល់ឱ្យបានច្បាស់លាស់ ព្រមទាំងត្រៀមរៀបចំការដ្ឋានសាងសង់អគារឃុំឱ្យបានឆាប់រហ័ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ADB៖ សេដ្ឋកិច្ចវៀតណាម​នឹងបន្តកំណើនរឹងមាំ ទោះមានហានិភ័យសកល

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មហាសេដ្ធីប៉ុន្មានរូបនេះ ជិតស្និទ្ធ និងមានឥទ្ធិពលលើអ្នកនយោបាយក្នុងប្រទេស ថៃ

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ហៃ វណ្ណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកមូលនិធិមហាគ្រួសារខ្មែរនៅក្រៅប្រទេសជូនកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ខ្យល់ព្យុះត្រូពិកវីពផាបង្កឲ្យមានទឹកជំនន់ពាសពេញភាគខាងជើងប្រទេសថៃ

ព័ត៌មានជាតិ១៥ នាទីutes មុន

អភិបាលខណ្ឌឫស្សីកែវ សំណូមពរ ៤ ចំណុច ទៅម្ចាស់អគារខុនដូស្កាយទ្រី ពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ធានាសន្តិសុខសាធារណៈ និងសុវត្ថិភាពសង្គម

Sokha Hotels

ព័ត៌មានពេញនិយម