ព័ត៌មានជាតិ
ម្ទេសដៃនាងធ្លាក់ថ្លៃពាក់កណ្តាល ខណៈកសិករថា មិនមែនជាតម្លៃទីផ្សារ ដោយសារឈ្មួញចង់ចំណេញច្រើន
ប្រជាកសិករដែលប្រកបរបរដាំម្ទេស ដៃនាង កំពុងប្រឈមការខាតថ្លៃថែទាំលើផលដំណាំមួយនេះ ខណៈទីផ្សារប្រែប្រួលយ៉ាងឆាប់រហ័សតាមរយៈក្រុមឈ្មួញទម្លាក់តាមតែចិត្ត មិនគឹតអំពីផលលំបាករបស់កសិករមុនប្រមូលផលក្នុងរដូវកាលនីមួយៗ។

ប្រជាកសិកររស់នៅភូមិប៉ៃឡាំ ឃុំចែកមានជ័យ ស្រុកបាណន់ បានប្រាប់ឲ្យដឹងថា ផ្លែម្ទេសដៃនាងរបស់ពួកគាត់បានប្រមូលផលទី១កាលមុនភ្ជុំបិណ្ឌ លក់បាន៤០០០រៀលក្នុង១គីឡូក្រាម តែមកដល់ពេលនេះស្រាប់តែឈ្មួញបានទម្លាក់មកត្រឹម២០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ដែលតម្លៃនេះធ្វើឲ្យពួកគាត់អស់ទឹកចិត្តទាំងស្រុង ដែលមិនអាចទទួលយកបាន ហើយពួកគាត់ខ្លះក៏បង្ខំលក់អ្នកខ្លះក៏មិនទាន់បេះលក់ ព្រោះតម្លៃនេះធ្វើឲ្យពួកគាត់ខាតថវិកាជួលដល់អ្នកជួយប្រមូលផល។
អ្នកស្រី សួន សុីថាវ បានរៀបរាប់ថា តម្លៃនេះក្រុមឈ្មួញហាក់មានចេតនាធ្វើបាបដល់កសិករ ដែលចំណាយទាំងកម្លាំងកាយ និងថវិកាជាដើមទុនទម្រាំបានទទួលផល ហើយក្រុមឈ្មួញមានការលោភលន់ចង់ចំណេញច្រើន ដោយមិនបានគឹតដល់ផលលំបាករបស់អ្នកដាំថែទាល់តែសោះ។ អ្នកស្រីបន្តថា “ខ្ញុំគឹតថា មកពីក្រុមឈ្មួញចង់ចំណេញច្រើនពេក បើតាមខ្ញុំដឹងតម្លៃលក់នៅលើទីផ្សារក្នុងខេត្តឮ១គីឡូក្រាមមិនក្រោម៤០០០រៀលនោះទេ ហើយកាលពីមុនភ្ជុំបិណ្ឌ ក៏មិនក្រោម៥០០០នោះដែរ អ៊ីចឹង ក្រុមឈ្មួញគួចែកគ្នាចំណេញឲ្យបានសមរម្យបន្តិចទៅ”។

ចំណែកសិករមួយរូបទៀត អ្នកស្រី សុខ ឃឿន បានឲ្យដឹងដែរថា “បើតាមខ្ញុំគឹត រាល់តម្លៃឡើងចុះមិនមែនក្នុងស្រុកយើងគ្មានទីផ្សារ ឬមានការនាំចូលនោះទេ គឺបុគ្គលឈ្មួញជាអ្នកកំណត់ហើយចំពោះផ្លែម្ទេសដៃនាង គឺជាផ្នែកមួយនៃបន្លែសម្រាប់តម្រូវការរបស់មនុស្សទូទៅ ជាពិសេសអ្នកធ្វើណែម និងចំណីអាហារផ្សេងៗ ដែលចាំបាច់ត្រូវតែប្រើម្ទេស មិនគួរក្រុមឈ្មួញទម្លាក់តម្លៃដល់អ្នកដាំច្រើនពេកទេ”។ អ្នកស្រីបន្តថា “បញ្ហាប្រឈមរបស់កសិករកន្លងមក គឺផ្តើមចេញតែពីក្រុមឈ្មួញដើរកំណត់តម្លៃតាមតែចិត្តប៉ុណ្ណោះ មិនមែនក្នុងស្រុកយើងគ្មានទីផ្សារ ឬមានការនាំចូលពីណានោះទេ គឺគ្មានឈ្មួញដែលមានការយោគយល់ និងចែករំលែកផលចំណេញគ្នាឲ្យបានសមរម្យទើបធ្វើឲ្យអ្នកដាំដូចជាក្រុមគ្រួសារខ្ញុំ និងបងប្អូនជាកសិករជាច្រើនទៀតតែងតែប្រឈម និងបញ្ហាខាតដើមខាតចុងស្ទើររាល់រដូវកាលព្រោះតែតម្លៃវាឋិតនៅនឹងមាត់ក្រុមឈ្មួញដែលចង់បានការចំណេញច្រើនប៉ុណ្ណោះ”។ ក្រៅពីនេះ កសិករទាំង២រូបខាងលើក៏បានសំណូមពរដល់មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធគួរជួយពង្រឹងការពិនិត្យទំនិញកសិកម្មនៅលើទីផ្សារ ចៀសវាងក្រុមឈ្មួញដាក់តាំងលក់លើទីផ្សារថ្លៃកប់ពពក តែឲ្យតម្លៃដល់អ្នកដាំធ្លាក់ដល់បាតដី ព្រោះតែភាពលោភលន់ ខ្វះការចែករំលែកសេដ្ឋកិច្ចគ្នាទៅវិញទៅមកឲ្យបានសមហេតុសមផល៕
អត្ថបទ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេបញ្ជាការទ័ពរុស្ស៊ី៖ សង្គ្រាមលោកលើកទី៣កំពុងចាប់ផ្ដើម ទាមទារការកែនទ័ពថ្មី១លាននាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អភិបាលរាជធានី ៖ យើងត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បីដឹកពលរដ្ឋនិងពលករ ពីព្រំដែនថៃ