Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី៖​ ទំនើបកម្ម​អាច​​​បន្ថយ​ការ​ចំណាយ​លើ​ការ​ធ្វើ​កសិកម្ម​រហូត​ដល់ ៧០ ភាគរយ​​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្ម​ឥណ្ឌូណេស៊ី លោក Andi Amran Sulaiman បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ទំនើបកម្មក្នុងវិស័យកសិកម្មអាចកាត់បន្ថយថ្លៃដើមផលិតកម្ម បានរហូតដល់ទៅ ៧០ ភាគរយ បង្កើនប្រសិទ្ធភាព និងបង្កើនល្បឿនដំណើរការដាំដុះ ដែលទាំងអស់នេះសុទ្ធ​តែ​ជួយដល់ការ​ពង្រឹង​សន្តិសុខស្បៀងជាតិ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ Antara។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sulaiman បានពន្យល់នៅ​ពេល​ចុះ​ទៅ​ខេត្ត​ ស៊ូឡាវ៉េស៊ីខាងត្បូង​ ថា ក្រសួងបានអនុវត្តកម្មវិធីបូមទឹកក្នុងគោលបំណងបង្កើនលទ្ធភាពប្រើប្រាស់ទឹក​ក្នុងខេត្តសំខាន់ៗដែលផលិតស្រូវ​។ លោក​បាន​កត់​សម្គាល់​ថា ខេត្ត​ ស៊ូឡាវ៉េស៊ីខាងត្បូង ​ជា​ខេត្ត​​ផលិត​ស្រូវ​ធំ​ជាង​គេបំផុត​​ទី​៤​ ​ដោយ​​មាន​ផ្ទៃដី​ស្រែ​ជាង ១០៦ ០០០ ហិកតា។​

​កសិករក្នុងស្រុកតំបន់​ឥណ្ឌូណេស៊ី​ បាន​និយាយ​ថា​ គ្រឿងចក្រទំនើបៗ និងម៉ាស៊ីនបូមទឹកដែលផ្តល់ដោយរដ្ឋាភិបាលបានជួយ​កសិករ​ក្នុងការជំរុញផលិតកម្មស្រូវរបស់​ពួកគេ​ រួម​ទាំង​ការ​បង្កើន​រដូវ​ដាំ​ដុះ​ ខណៈ​ក្រសួង​តែង​តែ​ផ្ដល់​ជំនួយ​បច្ចេកទេស​របស់​កសិករ​ឥណ្ឌូណេស៊ី​។

ការ​ពង្រឹង​លើ​ការ​ធ្វើ​ទំនើប​កម្ម​ក្នុង​វិស័យ​កសិកម្ម​របស់​ឥណ្ឌូណេស៊ី​ ធ្វើ​ឡើង​ខណៈ​ប្រទេស​នេះ​ពឹង​ផ្អែក​ខ្លាំង​លើ​ស្បៀង​នាំ​ចូល រួម​ទាំង​អង្ករ​ ដែល​ជា​ស្បៀង​ចម្បង​សម្រាប់​ប្រជាជន​។ ការពង្រឹង​ស្បៀង​ផលិតក្នុង​ស្រុក​ អាច​ជួយ​ទប់​ទល់​ឥណ្ឌូណេស៊ី​ ពី​ភាព​ងាយ​រង​គ្រោះ​នៃ​កង្វះ​ការ​ផ្គង់​ផ្អង់​ស្បៀង​ពី​ខាង​ក្រៅ ក៏ដូចជា​ការ​ប្រែ​ប្រួល​នៃ​តម្រូវ​ស្បៀង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ភ្លៀងធ្លាក់ជាច្រើនមេ ធ្វើឱ្យផ្កាត្របែកព្រៃ និងផ្កាស្រឡៅបញ្ចេញពណ៌ដ៏ស្រស់បំព្រង នៅតាមជួរដងភ្នំខេត្តមណ្ឌលគិរី

ចរាចរណ៍២៧ នាទីutes មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

លោក Yoon លាលែង​ពី​តំណាងបក្ស​​​ PPP​ បើកផ្លូវ​ឲ្យ​បេក្ខជន​ថ្មី Kim Moon-soo

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ុន ចាន់ថុល លើកឡើងកត្តាអំណោយផលវិនិយោគចំនួនពីរ ទៅកាន់សមាជិកសភាអាម៉េរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ចង់​ជួប​ផ្ទាល់ជាមួយ ពូទីន ក្រោយ​ការចរចា​នៅអ៊ីស្តង់ប៊ុល​អត់​ទទួល​​បាន​ផ្លែផ្កាល្អ

Sokha Hotels

ព័ត៌មានពេញនិយម