កីឡា
ថៃ រ៉េត បុកការហាត់ទ្វេដងមុនពេលប្រកួតនៅអង់គ្លេសចុងសប្តាហ៍នេះ
អ្នកប្រយុទ្ធគុនខ្មែរ ថៃ រ៉េត មិនធ្លាប់បានចេញទៅប្រកួតនៅក្រៅប្រទេស ក្នុងចំណោមកីឡាករ៣នាក់ដែលបានចេញទៅប្រកួតនៅប្រទេសអង់គ្លេស។

ទោះបីមិនមានបទពិសោធប្រកួតក្រៅប្រទេស ប៉ុន្តែ ថៃ រ៉េត បានត្រៀមខ្លួនយ៉ាងល្អ។ រូបគេបានបុកហ្វឹកហាត់ខ្លាំងជាងរាល់ដង ដើម្បីត្រៀមបង្ហាញសមត្ថភាពក្នុងកម្មវិធី MTGP 90 Fight Night London នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង៧យប់នៅអង់គ្លេស ត្រូវនឹងម៉ោង១:០០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ តុលា នៅកម្ពុជា។
កីឡាករ ថៃ រ៉េត បានប្រាប់«កម្ពុជាថ្មី»ថា ៖«សម្រាប់ខ្ញុំត្រៀមខ្លួនជិត១ខែ ហើយការហ្វឹកហាត់គុណនឹងពីរ។ ពីមុនខ្ញុំហ្វឹកហាត់តែមួយពេលជាមួយសិស្សប្អូន តែឥឡូវខ្ញុំបង្កើនការហ្វឹកហាត់ដោយខ្លួនឯងបន្ថែម។ ជាធម្មតាគេរត់តែ២ពេលគឺពេលព្រឹកនិងពេលថ្ងៃ ប៉ុន្តែខ្ញុំរត់៣ពេលគឺព្រឹក, ថ្ងៃនិងយប់ ហើយល្ងាចឡើងខ្ញុំហ្វឹកហាត់ម្នាក់ឯងបន្ថែមទៀត»។

មូលហេតុនៃការបុកហ្វឹកហាត់បែបនេះដោយសារ ថៃ រ៉េត ចង់បង្ហាញសមត្ថភាពឲ្យបានល្អក្នុងការប្រកួតលើកដំបូងនៅក្រៅប្រទេស។ ជាពិសេសរូបគេអាចចាប់យកឱកាសក្នុងការប្រកួតក្រៅប្រទេសលើកដំបូងនេះដើម្បីជាផ្លូវសម្រាប់ទៅថ្ងៃក្រោយ។ ការចេញពីប្រកួតនៅប្រទេសលើកដំបូង រូបគេរំភើបយ៉ាងខ្លាំងហើយនឹកស្មានមិនដល់ថាខ្លួនអាចមានឱកាសជិះយន្ដហោះទៅប្រកួតដល់ទឹកអឺរ៉ុប ពីព្រោះរូបគេជាកូនស្រែម្នាក់។
អ្វីដែលធ្វើឲ្យ ថៃ រ៉េត សប្បាយចិត្តកាន់តែខ្លាំងគឺពេលមើលឃើញឪពុកម្តាយមានមោទភាពចំពោះខ្លួន។ កីឡាករ ថៃ រ៉េត មានកម្ពស់១.៧៥ម៉ែត្រ អាយុ២៤ឆ្នាំ មានបទពិសោធច្រើនលើសង្វៀនច្រើនក្នុងស្រុកគឺធ្លាប់ប្រកួតឈ្នះ៦៩ដង ចាញ់១៣ដង និងស្មើ២ដង ខណៈដៃគូរបស់គេគឺកីឡាករអង់គ្លេស Donny Smith ជាអ្នកប្រដាល់វ័យក្មេងកំពុងឡើងជើង ធ្លាប់មានប្រវត្តិឡើងសង្វៀន៣៥ដងយគឺឈ្នះ៣២ដង និងចាញ់៣ដង៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


