ជីវិតកម្សាន្ដ
នាយ ក្រិន ប្រាប់អ្នកគាំទ្រកុំឲ្យយល់ច្រឡំ ខណៈមានអ្នកលួចបង្កើត Page បន្លំឈ្មោះខ្លួនច្រើន
តារាកំប្លែងមាឌល្អិតកម្សត់ស្នេហ៍នាយ ក្រិន បានបង្ហាញការហួសចិត្តជាខ្លាំងខណ:មានជនអនាមិក ឆ្លៀតឱកាសកេងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយលួចបង្កើត Facebook Page និង TikTok ក្លែងបន្លំជាឈ្មោះរបស់លោក ដើម្បីធ្វើរឿងផ្សេងៗជាដើម។
ក្រៅពីការបង្ហាញអារម្មណ៍ហួសចិត្ត តារាកំប្លែងរូបនេះ បានប្រាប់ដល់អ្នកគាំទ្រនិងអ្នកស្គាល់គ្នា ត្រូវមានការប្រុងប្រយ័ត្នផងដែរ ចំពោះករណីនេះ ព្រោះ TikTok របស់ខ្លួន ទើបតែបង្កើតបាន ១ថ្ងៃប៉ុណ្ណោះ។ តារាកំប្លែងនាយ ក្រិន បន្តទៀតថា Tik Tok របស់ខ្លួន បានបង្កើតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដូច្នេះគប្បីប្រុងប្រយ័ត្ន ហើយបើមានការងារអ្វី អាចទាក់ទងតាមរយ:ផេកលោកផ្ទាល់ គឺ នាយក្រិន បាត់ដំបង ។

បន្ទាប់បាត់វត្តមានពីសិល្ប:មួយរយ:ធំកន្លងទៅនេះស្រាប់តែតារាកំប្លែងមាឌល្អិតកម្សត់ស្នេហ៍នាយក្រិន កាលពីថ្មីៗនេះបានបញ្ជាក់ថាបច្ចុប្បន្នលោកកំពុងរ ស់នៅជាមួយកូនៗទាំង៣នាក់ឯស្រុកកំណើតនាខេ ត្តបាត់ដំបង។ យ៉ាងណាមិញមុននេះដែរនាយ ក្រិន ទើបតែទទួលបានឱកាសក្លាយជាBAផលិតផលរប ស់អ្នកនាង ស្រីអូនក្រោយមានដំណឹងនៃការផុតខ្លួនក្នុងបំណុលជិត១០ដុល្លារ។
ដោយឡែកតាមរយ:ការផ្តល់សម្ភាសន៍ប្រាប់” កម្ពុជាថ្មី”កាលពីពេលកន្លងទៅតារាកំប្លែងនាយ ក្រិន បានឲ្យដឹងថាលោកនឹងកូនៗទាំង៣សព្វថ្ងៃគឺមានសុខទុ ក្ខជាធម្មតាប៉ុន្តែអ្វីដែលនាយជួបការលំបាកពេលនេះដោយសារនៅជាប់ជំពាក់បំណុលធនាគាររាប់សិបម៉ឺនដុល្លារ ដែលតម្រូវឲ្យរូបលោកត្រូវបង្ខំចិត្តប្រកាសដាក់លក់ដី និងផ្ទះនៅឯស្រុកកំណើតខេត្តបាត់ដំបងដើម្បីយកលុយមកដោះបំណុលដែលនៅជំពាក់គេ។

នាយ ក្រិន បានលើកឡើងទៀតថា មូលហេតុដែលនាំឲ្យលោកជំពាក់លុយធនាគារដោយសារការរកស៊ីខា តកាលពីមុនៗពោលគឺការបើកហាងនៅភ្នំពេញដូច្នេះទើបគ្រានោះបានយកប្លង់ដីឬប្លងផ្ទះដើម្បីដាក់បញ្ចាំយកលុយមកធ្វើទុនពង្រឹងមុខរបរប៉ុន្តែពេលនោះដែរគឺមុខរបរនៃការរកស៊ីមិនអំណោយផលគឺចេះតែខាតធ្វើឲ្យបំណុលក៏កាន់តែកើនពីកន្លងមួយទៅកន្លែងមួ យដូច្នេះហើយរាល់ថ្ងៃធ្វើឲ្យលោកជួបការលំបាករក លុយដោះបំណុលទាំងនោះ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


