ព័ត៌មានជាតិ
លែងបង្កងចំនួន ២៥០០ ក្បាល ចូលបឹងតាកែវ ដើម្បីបង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើង
ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីលែងបង្កងចំនួន ២,៥០០ ក្បាល ស្មើនឹង ១៥០គីឡូក្រាម ចូលក្នុងបឹងតាកែវ ដើម្បីអភិរក្ស និង បង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើងថែមទៀត នៅក្នុងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ។


បង្កងធម្មជាតិខេត្តតាកែវ គឺមានភាពល្បីល្បាញខ្លាំងនៅទូទាំងប្រទេស ត្រូវបានទទួលស្គាល់ និងល្បីល្បាញថាជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ បង្កងធម្មជាតិ ជារៀងរាល់ឆ្នាំគឺសម្បូរនៅរដូវទឹកឡើង និងចាប់ផ្តើមស្រកចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបូរី បូរីជលសារ និងកោះអណ្តែត។
បង្កងខេត្តតាកែវ ត្រូវបានចុះបញ្ជីសម្គាល់ភូមិសាស្ត្រដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ក្រៅពីបង្កងធម្មជាតិមានតាមរដូវ បច្ចុប្បន្នទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមបង្កងតូច-ធំ សរុបជិត ១០ កសិដ្ឋាន។ នេះបើតាមការបញ្ចាក់របស់លោក ស៉ាប់ សារុន ប្រធានសមាគមអ្នកចិញ្ចឹមបង្កងខេត្តតាកែវ។
លោក ស៉ាប់ សារុន ប្រធានសមាគមអ្នកចិញ្ចឹមបង្កងខេត្តតាកែវបានឲ្យ «កម្ពុជាថ្មី» ដឹងថា នៅក្នុងខេត្តតាកែវផ្ទាល់បើរាប់បញ្ចូលទាំងកសិដ្ឋានតូច-ធំ បច្ចុប្បន្ននមានជិត ១០ កសិដ្ឋាន តាមស្រុកមួយចំនួនដូចជា ស្រុកអង្គរបុរី ស្រុកបុរីជលសារ ស្រុកកោះអណ្ដែត និងនៅក្នុងទីរួមខេត្តតាកែវ។
ក្នុងមួយឆ្នាំៗ បង្កងតាកែវផ្តល់ទិន្នផលបានប្រមាណ ៦៧តោន។ ប្រសិនបើទឹកជំនន់ឡើងរយៈពេលកាន់តែយូរនឹងធ្វើឱ្យបង្កងកាន់តែសំបូរ។ រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ការប្រមូលផលបង្កងតាកែវមានចំនួន ៣៣៥តោន៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍១៤ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១៤ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


