ជីវិតកម្សាន្ដ
ព្រឹត្តិការណ៍ Oktoberfest អាល្លឺម៉ង់ នឹងរៀបចំនៅកម្ពុជា នាចុងខែតុលានេះ
ពិធីបុណ្យស្របៀរអាល្លឺម៉ង់ Oktoberfest នឹងវិលត្រឡប់មករៀបចំនៅកម្ពុជាសារជាថ្មី បន្ទាប់ពីខកខានរៀបចំព្រឹត្តិការណ៍នេះក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ ព្រឹត្តិការណ៍ដ៏ធំនេះនឹងរៀបចំនៅកម្ពុជាឡើងវិញរយៈពេល ០២ ថ្ងៃ គឺថ្ងៃទី ២៥-២៦ ខែ តុលា ឆ្នាំ ២០២៤ ជាមួយនឹងការប្រគុំតន្ត្រី និងកម្មវិធីកម្សាន្តដ៏រស់រវើក ដែលមានទីតាំងស្ថិតនៅ នៅកោះពេជ្រ រាជធានីភ្នំពេញ។

ជារៀងរាល់ឆ្នាំពិធីបុណ្យស្រាបៀរ Oktoberfest នៅទីក្រុងអាល្លឺម៉ង់ បានទាក់ទាញមនុស្សជាង ៧ លាននាក់ ក្នុងរយៈពេល ១៨ ថ្ងៃដែលចាប់ផ្ដើមពីខែកញ្ញា រហូតដល់ចុងខែតុលា។ ពិធីបុណ្យប្រចាំឆ្នាំនេះ មិនត្រឹមតែជាការជួបជុំដែលផ្តោតលើស្រាបៀរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រារព្ធពិធីនៃវប្បធម៌ និងប្រពៃណី Bavarian ដែលប្រារព្ធជារៀងរាល់ឆ្នាំនៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ និងនៅក្នុងតំបន់ជាច្រើនទៀតនៃពិភពលោក។
ព្រឹត្តិការណ៍ Oktoberfest ជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ ដែលជាការបង្ហាញអំពីប្រពៃណីវប្បធម៌របស់ប្រទេសអាល្លឺម៉ង់ មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅចូលរួមអបអរសាទរភាពជាដៃគូកម្ពុជា-អាល្លឺម៉ង់ ប្រកបដោយភាពស្និទ្ធស្នាល និងពង្រឹងចំណងមិត្តភាព ។
លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ជាផ្លូវការនៅថ្ងៃទី ២៥ ខែ តុលា វេលាម៉ោង ៧ យប់។

គួរជម្រាបដែរថា ព្រឹត្តិការណ៍ Oktoberfest ជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុព្វហេតុសប្បុរសធម៌ ដោយបានប្រាក់ចំណូលដែលទទួលបានពីការលក់សំបុត្រមួយចំនួនធ្វើការបរិច្ចាគទៅកាន់អង្គការក្នុងស្រុក ឬអង្គការសប្បុរសធម៌។
ចាប់តាំងពីបង្កើតពិធីបុណ្យនេះក្នុងឆ្នាំ ១៨១០ Oktoberfest បានសាយភាយទៅកាន់បណ្ដាប្រទេសនានា ហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រជាប្រិយភាពរៀបចំពិធីបុណ្យអាល្លឺម៉ង់ បានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយក្នុងនោះក៏មានជោគជ័យរបស់ Oktoberfest Cambodia ផងដែរ។
ចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០០០ ដោយក្រុមធុរកិច្ចអាល្លឺម៉ង់នៅកម្ពុជា (GBC) បានរៀបចំពិធីផ្លាស់ប្ដូរវប្បធម៌នៃបេតិកភណ្ឌអាល្លឺម៉ង់ និងកម្ពុជា ដោយមានការរៀបចំក្រុមតន្ត្រីប្រពៃណី ស្រាបៀរ និងអាហារ ហើយបានក្លាយជាព្រឹត្តិការណ៍ដែលគេទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងចំណោមអ្នកចូលរួម ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន