ព័ត៌មានជាតិ
រដ្ឋមន្រ្តីបរិស្ថាន ដាក់ចេញវិធានការ ៥ ចំណុច ពង្រឹងសហគមន៍តំបន់ការពារធម្មជាតិ
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី២២ ខែតុលា ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សហគមន៍តំបន់ការពារធម្មជាតិ» បានប្រកាសដាក់ចេញវិធានការ ៥ ចំណុចសំខាន់ៗ ដើម្បីជួយដល់សហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែមានភាពរឹងមាំ និងជួយបង្កើនចំណូលដល់ប្រជាសហគមន៍។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ភាពជាម្ចាស់រឹងមាំរបស់សហគមន៍អាចជួយបង្កើនជីវភាពមូលដ្ឋាន និងការពារធនធានធម្មជាតិឱ្យបានគង់វង្ស។ ជាក់ស្តែង បច្ចុប្បន្នក្រសួងបរិស្ថាន បានកំពុងចូលរួមចំណែក និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការចូលរួម របស់សហគមន៍មូលដ្ឋាន ក្នុងគោលដៅលើកកំពស់ជីវភាព ការអភិវឌ្ឍសហគមន៍ ក្នុងន័យកាត់បន្ថយ ដល់ការដាក់សម្ពាធ លើការប្រើប្រាស់ធនធានធម្មជាតិ។
ដើម្បីជួយដល់សហគមន៍តំបន់ការពារធម្មជាតិ លោករដ្ឋមន្ត្រី បានដាក់ចេញវិធានការ ៥ ចំណុចជាគន្លឹះ ដូចជា៖ ទី១-ជំរុញឱ្យអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបន្តតាមដាន និងត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងអស់ នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវគោរពច្បាប់ជាធរមាន។ ទី២-រាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងឡាយណា ដែលមិនទទួលបានការឯកភាពពីប្រជាសហគមន៍ក្នុងតំបន់ត្រូវបញ្ចប់ជាបន្ទាន់។

ទី៣-រាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងអស់ ដែលបានអនុញ្ញាតិឱ្យដំណើរការ ត្រូវតែជួយបណ្តុះបណ្តាល ជំនាញ និងពង្រឹងសមត្ថភាពដល់ប្រជាសហគមន៍ ដើម្បីផ្តល់ឱកាសនៅពេលអនាគត សហគមន៍អាចធ្វើភាពជាម្ចាស់បាន។ ទី៤-ជំរុញបន្ថែមដល់ការបង្កើតនូវសក្តានុពលសហគមន៍តំបន់ការពារធម្មជាតិទាំង ១៩៣ ជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងជាសហគមន៍អធ្យាក្រឹតកាបូននៅឆ្នាំ២០៥០ និង៥-បន្តអនុវត្តច្បាប់១០០% ប្រឆាំងបទល្មើសធនធានធម្មជាតិ។

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


