Connect with us

ជីវិតកម្សាន្ដ

ខេមរៈ សិរីមន្ត មោទនភាពខ្លាំងបានចូលរួមផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់ពិភពលោក

បានផុស

នៅ

កំពូល​តារា​ចម្រៀង​ឧកញ៉ា ខេមរៈ សិរីមន្ត បាន​​បង្ហាញ​អារម្មណ៍​រំភើប និង​មោទនភាព​ខ្លាំង​ដែល​មានឱកាស​ចូលរួមនៅក្នុង​មហាព្រឹត្តិការណ៍” អង្គរ​ស្នាម​ញញឹមនៃកម្ពុជាលើកទី២” ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​អរិយធម៌​ខ្មែរទៅ​កាន់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​មហាព្រឹត្តិការណ៍ “អង្គរស្នាមញញឹមនៃកម្ពុជាលើកទី២” នេះគឺមាន​​ផ្ទាំង​មហា​ទស្សនីយភាព​យ៉ាង​អស្ចារ្យ​ល្អឯក​រំលេច​នូវវប្បធម៌​ដ៏យូរលង់ អរិយធម៌​ដ៏​ចំណាស់​ប្រចាំទ្វីបអាស៊ី និង​ក្បួន​​ទ័ពក្បួន​ដង្ហែពី​ក្រុម​នាថការីក្រុមសិល្បៈ​ល្បីៗជាង ៥០០នាក់នៅខាង​ក្នុងប្រាសាទអង្គរ។

តារា​ចម្រៀង​លោក ខេមរ: សិរីមន្ត បាន​ថ្លែងថា ក្នុងនាម​ជនជាតិខ្មែរ​ម្នាក់លោកពិត​ជាមានមោទនភាព​ខ្លាំង​ណាស់”ស្នាម​ញញឹម​នៃកម្ពុជា​ដើម្បីបុព្វហេតុផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរ​ទៅកាន់ពិភពលោក និងទេសចរណ៍កម្ពុជា។ ជាពិសេស​ពិធីដង្ហែរ​ក្បួនព្រះមហាក្សត្រ​សម័យអង្គរ​ដ៏អស្ចារ្យនៅ​ប្រាសាទ​អង្គរវត្តក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា »។

កំពូលតារា​ចម្រៀង​​លោក ខេមរៈ សិរីមន្ត បន្តថា ការដង្ហែរព្រះបាទ​ជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះគឺ ដើម្បីជាការរំឭកអំពី​វីរភាពរបស់ព្រះអង្គដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយ​ព្រឹត្តិការណ៍​នេះក៏រំឭកដល់សិល្បៈ និងវប្បធម៌ដ៏ថ្កុំថ្កើងនាសម័យនោះ។

សូមបញ្ជាក់ថា មហាព្រឹត្តិការណ៍ នេះបានរៀបចំធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ។ មន្ទីរ​ទេសចរណ៍ខេត្តសៀមរាប​បានបញ្ជាក់ថា ​នេះ​ជាព្រឹត្តិការណ៍​វប្បធម៌​ប្រវត្តិសាស្រ្ត​ដែល​ខ្មែរយើង​មិន​បាន​ប្រារព្ធឡើង​តាំងពីបុរាណកាលមក ។ លើស​ពីនោះ ក៏មានការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបអារខ្មែរ​សំលៀកបំពាក់​ខ្មែរ រួម​ទាំងវត្ថុ​អនុស្សាវរីយ៍​ស្នាដៃ​កូនខ្មែរ​ថែម​ទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម