ព័ត៌មានអន្ដរជាតិ
មុនមរណភាព មហាសេដ្ឋីឥណ្ឌា Tata ទុកមរតក ១១៨ លានដុល្លារដល់ឆ្កែសំណព្វ ជាជាងឲ្យបងប្អូនបង្កើត
អ្នកឧស្សាហ៍កម្មឥណ្ឌា Ratan Tata បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ក្នុងអាយុ ៨៦ ឆ្នាំ ដោយបន្សល់ទុកអចលនទ្រព្យភាគច្រើនរបស់គាត់ចំនួន ៩៧លានផោន ស្មើនឹង ១១៨លានដុល្លារ ដើម្បីផ្តល់ការថែទាំគ្មានដែនកំណត់ចំពោះតែសត្វចិញ្ចឹមអាល្លឺម៉ង់ឈ្មោះថា Tito ប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា អតីតប្រធានក្រុមហ៊ុន Tata Group ដែលមិនបានរៀបការ ឬមានកូនបានបែងចែកទ្រព្យសម្បត្តិរបស់គាត់ត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះដល់បងប្រុស និងបងប្អូនបង្កើត ដោយផ្តល់អាទិភាពដល់សត្វចិញ្ចឹមជាទីស្រលាញ់របស់គាត់ជំនួសវិញ។
បុរសដែលជាមហាសេដ្ឋីឥណ្ឌាត្រូវគេដឹងថា គាត់ជាមនុស្សស្រឡាញ់សត្វណាស់ ហើយរូបគាត់ផ្ទាល់ក៏ធ្លាប់បានដាក់ចេញនូវគោលនយោបាយនៅទីស្នាក់ការកណ្តាលរបស់តាតាគ្រុប ដោយបានណែនាំបុគ្គលិកសន្តិសុខកុំព្រងើយកន្តើយនឹងសត្វវង្វេងផ្ទះ។
មិនត្រឹមតែប៉ុណ្ណឹងទេ មិត្តជិតស្និទ្ធ Suhel Seth បានប្រាប់កាសែត The Times ថា លោក Tata ក៏បានទុកប្រាក់ដ៏សប្បុរសសម្រាប់មេផ្ទះរបស់គាត់ និងជំនួយការ Konar Subbiah ព្រមទាំងចុងភៅផ្ទាល់ខ្លួន Rajan Shaw ដែលឥឡូវនេះទទួលខុសត្រូវចំពោះការថែទាំរបស់ Tito ទាំងស្រុង។ លោក Seth បាននិយាយទៀតថា «គាត់បានបង្កើតការផ្តល់អំណោយច្រើនសម្រាប់ពួកគេ ដោយពួកគេនឹងមិនត្រូវធ្វើការទៀតទេ ហើយនឹងត្រូវបានមើលថែយ៉ាងល្អថែមទៀតផង»។
ថ្វីដ្បិតតែយ៉ាងនេះក្ដី វានៅតែជារឿងចម្លែកក្នុងប្រទេសឥណ្ឌាដែលសត្វចិញ្ចឹម និងនិយោជិតក្លាយជាអ្នកទទួលផលយ៉ាងសំខាន់តាមឆន្ទៈ ព្រោះទ្រព្យសម្បត្តិជាធម្មតា ត្រូវបានទៅលើសមាជិកគ្រួសារនៅសេសសល់។ យ៉ាងណាមិញ សេដ្ឋីឥណ្ឌារូបនះក៏មិនមែនជាអ្នកដំបូងដែលរៀបចំបែបនេះទេ។ កាលពីដើមឆ្នាំ ២០២៤ ស្ត្រីម្នាក់នៅប្រទេសចិនឈ្មោះថា Liu បានបន្សល់ទុកទ្រព្យសម្បត្តិចំនួន ២០ លានយ័ន (២.៨ លានដុល្លារអាមេរិក) ដល់សត្វចិញ្ចឹមរបស់នាង ជាជាងកូនៗបង្កើតទៅវិញ។
គួរបញ្ចាក់ដែរថា លោក Tata កើតនៅឆ្នាំ ១៩៣៧ នៅទីក្រុងបុមបៃ ដំបូងមានបំណងក្លាយជាស្ថាបត្យករនៅសហរដ្ឋអាមេរិក ប៉ុន្តែបានត្រឡប់ទៅប្រទេសឥណ្ឌាវិញ ដើម្បីដឹកនាំអាជីវកម្មរបស់គ្រួសារគាត់។ នៅឆ្នាំ ២០២២ គាត់ជាប់ចំណាត់ថ្នាក់ទី៤២១ ក្នុងចំណោមបុគ្គលដែលមានបំផុតនៅក្នុងប្រទេសឥណ្ឌា។ សព្វថ្ងៃនេះ ក្រុមហ៊ុន Tata Group ប្រតិបត្តិការក្រុមហ៊ុនជិត ១០០ រួមទាំងក្រុមហ៊ុនផលិតដែកឯកជនដ៏ធំបំផុតរបស់ឥណ្ឌា និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្ត និងសូហ្វវែរធំៗ ដែលមានបុគ្គលិកជាង ៣៥០,០០០ នាក់ នៅទូទាំងពិភពលោក។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនកូរ៉េផ្ទុះកំហឹង បន្ទាប់ពី Youtuber ម្នាក់ ថើបរូបសំណាក់ស្រ្តីដែលរងឥទ្ធិពលពីជប៉ុន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


