ជីវិតកម្សាន្ដ
មហាជនកូរ៉េផ្ទុះកំហឹង បន្ទាប់ពី Youtuber ម្នាក់ ថើបរូបសំណាក់ស្រ្តីដែលរងឥទ្ធិពលពីជប៉ុន
Youtuber ម្នាក់ឈ្មោះ Johnny Somali បានធ្វើការផ្សាយផ្ទាល់ ខណៈពេលកំពុងថើបរូបសំណាកសន្តិភាពនៅតំបន់ Itaewon ដែលជាអនុស្សាវរីយ៍ឧទ្ទិសដល់ស្ត្រីកូរ៉េរាប់មិនអស់ទទួលរងនូវភាពភ័យរន្ធត់ដោយមិនអាចនិយាយបាន ក្នុងនាមជាស្ត្រីសម្រាលទុក្ខក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ក្រោមការដឹកនាំរបស់អធិរាជជប៉ុន។ សកម្មភាពរបស់បុរសនោះបានបង្កឲ្យមានការខឹងសម្បារជាសាធារណៈ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានប្រមាថដល់រូបសំណាក់អនុស្សាវរីយ៍នៃការលួងលោមស្ត្រី។

ក្រោយមក នៅថ្ងៃទី២៤ ខែតុលា Somali ត្រូវបានបុរសជនជាតិកូរ៉េម្នាក់វាយធ្វើបាប ពេលកំពុងធ្វើការផ្សាយផ្ទាល់ បន្ទាប់ពីបុរសនោះស្គាល់គាត់។ បុរសនោះបានដើរទៅជិត YouTuber នៅតាមផ្លូវហើយដាល់ចំណ្ដាលមុខភ្លាមៗ។ មុនពេលចេញទៅ គាត់ចាប់យកទូរស័ព្ទរបស់ Somali បោះទៅឆ្ងាយ។ អ្នកចាក់ផ្សាយ និងបក្ខពួកបានដើរតាមបុរសនោះមួយសន្ទុះ ប៉ុន្តែគាត់បានគេចខ្លួនបាត់។ Somali បានរងរបួសយ៉ាងខ្លាំងពីការប៉ះទង្គិច គាត់បង្ហាញខ្លួនក្រោយការផ្សាយ ដោយមានបង់រុំលើភ្នែកស្តាំ។
ឧបទ្ទវហេតុនេះបានរីករាលដាលនៅក្នុងប្រទេសកូរ៉េ ដោយមានអ្នកលេងអ៊ីនធឺណេតជាច្រើនបានសម្តែងការគាំទ្រចំពោះបុរសដែលដាល់ Somali ស្របពេលដែលអាកប្បកិរិយារបស់គាត់ពេលធ្វើដំណើរនៅប្រទេសកូរ៉េ បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍។ ជាឧទាហរណ៍ កាលពីថ្ងៃទី ១៧ ខែតុលា គាត់បានបង្ហោះវីដេអូកំពុងចាក់មីនៅលើតុក្នុងហាងមួយ បន្ទាប់ពីបុគ្គលិកម្នាក់បានហាមគាត់មិនឲ្យផឹកនៅខាងក្នុង។ គាត់ក៏ត្រូវបានគេដកចេញពីរថភ្លើងក្រោមដីក្រុងសេអ៊ូលដោយសារលេងសំឡេងមិនច្បាស់លាស់នៅលើទូរសព្ទរបស់គាត់ពេលកំពុងផ្សាយផ្ទាល់ខ្លួនគាត់។
យ៉ាងណាមិញ នេះមិនមែនជាឃ្លិបដំបូងរបស់ Somali ដែលបង្កកំហឹងជាសារធារណៈទេ កាលពីឆ្នាំមុន គាត់ត្រូវបានប៉ូលិសជប៉ុនចាប់ឃុំខ្លួនបន្ទាប់ពីមានការញុះញង់ជាបន្តបន្ទាប់ រួមទាំងការស្រែកថាហ្វូគូស៊ីម៉ា លើកម្មករសំណង់ និងការលេងតន្ត្រីជាសាធារណៈដែលមានពាក្យគ្រាប់បែកបរមាណូ។
មកដល់ពេលនេះ បុរសជនជាតិកូរ៉េដែលវាយ Somali មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ អ្នកលេងអ៊ីនធឺណិតសរសើរគាត់ថាជាវីរបុរស ពួកគេក៏បានអំពាវនាវឱ្យអ្នក YouTuber និងមិត្តភក្តិរបស់គាត់ត្រូវបាននិរទេសចេញពីប្រទេសកូរ៉េផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាប់ខ្លួន YouTuber ថៃម្នាក់នៅឥណ្ឌូណេស៊ី ពីបទឆបោកប្រាក់ ៥៩ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


