ព័ត៌មានជាតិ
រដ្ឋមន្ត្រីសង្គមកិច្ច លើកទឹកចិត្តគ្រួសារមានពិការភាព និងជនរងគ្រោះដោយកាយសម្បទា សូមកុំបាក់ទឹកចិត្ត
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី លេីកទឹកចិត្តដល់គ្រួសារមានពិការភាព និងជនរងគ្រោះដោយកាយសម្បទា កុំមានការបាក់ទឹកចិត្ត ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែគិតគូរពីសុខទុក្ខ និងពីជីវភាពដោយមិនទុកនរណាម្នាក់ចោលឡេីយ ពោលគឺមិនមានការរេីសអេីងប្រកាន់វណ្ណៈតួនាទីអ្វីឡេីយ។

លោករដ្ឋមន្ត្រី ថ្លែងលើកទឹកចិត្តដូច្នេះ ក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម សាខាមូលនិធិជាតិជំនួយសង្គមនិងសាខាមូលនិធិជនពិការខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានកោតសសេីរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ រួមទាំងអាជ្ញាធរមូលដ្ឋានបានសហការគ្នា ធ្វេីឲ្យមន្ទីរសង្គមកិច្ចមានការរីកចម្រេីននិងអភិវឌ្ឍន៍ជាបន្តបន្ទាប់។

លោករដ្ឋមន្ត្រី ក៍បានផ្តាំផ្ញេីឲ្យមន្ត្រីរាជការក្នុងមន្ទីរសង្គមកិច្ចត្រូវបន្តសហការគ្នាសាមគ្គីភាពផ្ទៃក្នុងឲ្យល្អ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសេីរបន្ថែមទៀត។
បន្ទាប់ពីបញ្ចប់កម្មវិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម សាខាមូលនិធិជាតិជំនួយសង្គមនិងសាខាមូលនិធិជនពិការខេត្តកំពង់ចាម លោករដ្ឋមន្ត្រីក្រសួង ព្រមទាំងគណៈប្រតិភូក្រសួង បានបន្តដំណេីរចុះពិនិត្យមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទា ខេត្តកំពង់ចាម និងបានសំណេះសំណាយជាមួយបុគ្គលិកមជ្ឈមណ្ឌល។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងភរិយា បានផ្តល់អំណោយមនុស្សធម៍ជូនដល់គ្រួសារដែលមកពិនិត្យព្យាបាល នៅក្នុងមជ្ឈមណ្ឌលសរុប៤៩នាក់ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម,មីមួយកេស, ទឹកត្រីមួយួរ,ត្រីស៉ីអ៉ីវមួយយួរ,ត្រីខមួយយួរ និងថវិកា៥ម៉ុនរៀលផងដែរ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


