Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិន ដាក់គោលដៅនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានលើស ៥០% នៃផលិតកម្មចន្ទី​សរុបរបស់កម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនរបស់ចិននៅខេត្តគ័ងស៊ីបានដាក់គោលដៅនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជាឱ្យបានលើស ៥០% នៃផលិតកម្មចន្ទីសរុបរបស់កម្ពុជាសម្រាប់រយៈពេលជាក់លាក់មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជានៅថ្ងៃទី ០១ ខែវិច្ឆិការ ឆ្នាំ ២០២៤ បានជួបប្រជុំពិភាក្សាជាមួយតំណាងខេត្តគង័ស៊ី ក្នុងកិច្ចសហប្រតិការស៊ីជម្រៅទាក់ទងនឹងស្វាយចន្ទីកម្ពុជា។

លោក ស៊ុយ កុកធាន បានឱ្យដឹងថា ក្រុមហ៊ុនរដ្ឋ និងឯកជនរបស់ខេត្តគង័ស៊ីដាក់គោល​ដៅចំនួនពីរទី១ នាំចេញឱ្យគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យបានលើស 50% នៃផលិតកម្មចន្ទីសរុបសម្រាប់រយៈ​ពេលជាក់លាក់មួយ។ ទី២ រួមសហការបង្កើតជា E-Commerce Platform សំរាប់​នាំយក ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារធំៗលើពិភពលោក ជាពិសេស ទីផ្សារប្រទេសចិន។

សមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះអនុស្សារណៈ​យោគ​យល់ជាមួយរដ្ឋបាល​គយ​ចិន នៅខេត្តគ័ងស៊ី ទីក្រុង ណាននីង ប្រទេសចិន ដើម្បី​សម្រួល​ការ​នាំ​ចូលគ្រាប់ស្វាយចន្ទី​និងផលិតផល កសិកម្មមួយ​ចំនួនចូលក្នុងខេត្តគ័ងស៊ីដោយ​មិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។ 

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន កើន ២៦% ក្នុងនោះនាំចេញទៅវៀតណាម​បានជាង ៧៩ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ ពាន់ ១០ លានដុល្លារ កើន ៣៦% ខណៈ​តម្លៃកើន ៩% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ គិតត្រឹមឆ្នាំ ២០២៤ កម្ពុជា​មានផ្ទៃ​ដីដាំដុះដំណាំស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា ​(៥៨០ ១១៧) និងមានសក្ដានុពលផលិតកម្មប្រមាណជាង ៨១ ម៉ឺនតោន (៨១៦ ៤៥៩) ក្នុងមួយឆ្នាំ ហើយកម្ពុជាឈរក្នុងចំណោមប្រទេសចំនួន ៣ ដែលផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម