ព័ត៌មានជាតិ
ក្រសួងអប់រំ បដិសេធចំពោះការផ្សាយថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាត្រូវបានលក់ឱ្យឈ្មួញក្រោមរូបភាពដោះដូរដី
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសច្រានចោល និងបដិសេធចំពោះព័ត៌មានរបស់ VOD Khmer ដែលបានផ្សាយថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានលក់ឱ្យឈ្មួញ ក្រោមរូបភាពដោះដូរដី ព្រមទាំងឱ្យ VOD Khmer ត្រួតពិនិត្យ និងកែតម្រូវព័ត៌មានឡើងវិញជាបន្ទាន់។ នេះបើតាមការផុសលើហ្វេសប៊ុកផេកក្រសួងអប់រំ។

ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពី VOD Khmer បានផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា នៅលើបណ្តាញសង្គម Facebook, Tik Tok និង YouTube Channel ដែលមានខ្លឹមសារថា “វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាសាលាតិចណូ ត្រូវគេលក់ ឱ្យឈ្មួញហើយក្រោមរូបភាពដោះដូរដី”។ ជុំវិញករណីនេះ ក្រសួងអប់រំ ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតបង្អួចកិត្តិយសគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងបំពុល បរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។
ក្រសួងអប់រំបញ្ជាក់ថា សព្វថ្ងៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពិសោធន៍ លើកកម្ពស់គុណភាពសាស្ត្រាចារ្យ អ្នកស្រាវជាវជាបន្តបន្ទាប់ដើម្បីបណ្តុះបណ្តាលធនធានមនុស្សកាន់តែប្រសើរ។ ជាមួយគ្នានេះ វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក៏បានពង្រីកសាខាបន្ថែមទៀតផងដែរ។ បច្ចុប្បន្ន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងដំណើរការបណ្តុះ បណ្តាលនិស្សិតនៅទីតាំងចំនួន ៣ រួមមានទី១. ទីតាំងគោល ស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ, ទី២. សាខាសាលាតិចណូ-សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងទី៣. វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង។ ដោយឡែក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តកំពង់ចាម គ្រោងនឹងដាក់ឱ្យដំណើរការ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាវិមានឈ្នះឈ្នះ កំពុងសាងសង់។

សូមបញ្ជាក់ថា កាលពីថ្ងៃ១១ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសច្បាស់ៗ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែបថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មិនមានការលក់ដី ដោះដូរឱ្យឈ្មួញដូចការផ្សាយរបស់ VOD Khmer ឡើយ។ សម្តេចធិបតីបញ្ជាក់ថា វិទ្យាស្ថាននេះនៅរក្សាដដែល ហើយបច្ចុប្បន្ននិស្សិតនៅទីនោះមានការកើនឡើងច្រើន ដូចនេះ ក៏មានការពង្រីកសាខាមួយទៀតនៅលើមហាវិថីវិមានឈ្នះឈ្នះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ