Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះមណ្ឌលចាស់ជរានៅអេស្ប៉ាញ ស្លាប់មនុស្ស ១០នាក់

បានផុស

នៅ

មនុស្សចំនួន១០នាក់បានស្លាប់ និង២នាក់រងរបួស ក្នុងគ្រោះអគ្គិភ័យ មណ្ឌលចាស់ជរាក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃសុក្រទី១៥ខែវិច្ឆិកាឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Daily Mail)

អគ្គិភ័យបានឆាបឆេះមណ្ឌល Jardines de Villafranca ក្នុងទីក្រុង Zaragoza នៅម៉ោង៥ព្រឹក (ពេលវេលានៅអេស្ប៉ាញ)។

យោងតាមកាសែតក្នុងស្រុក Heraldo de Aragón បានឲ្យដឹងថា មានមនុស្ស៨២នាក់ស្ថិតនៅក្នុងមណ្ឌល ពេលអគ្គិភ័យឆាបឆេះ។

(រូបថត៖ Daily Mail)

អភិបាលក្រុងបានបញ្ជាក់ថា តួលេខមនុស្សស្លាប់នឹងមិនកើនលើសនេះឡើយ ព្រោះមនុស្សទាំងអស់ត្រូវបានជម្លៀសចេញពីមណ្ឌល ពេលកើតហេតុ។

មកទល់ពេលនេះ អគ្គិភ័យត្រូវបានពន្លត់ហើយ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ឡើយថាតើ មូលហេតុអ្វីបណ្តាលឲ្យហេតុការណ៍នេះកើតឡើង៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម