ព័ត៌មានជាតិ
សម្ដេចធិបតី៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់ឱ្យសន្តិភាពទៅប្រទេសទូទាំងតំបន់
«កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមចំណែកដល់សន្តិភាពនៅទូទាំងតំបន់របស់យើង។»។ នេះការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅរសៀលថ្ងៃទី១៨ វិច្ឆិកា ២០២៤ នៅខេត្តសៀមរាប។

ក្នុងនាមកម្ពុជា ជាប្រទេសមួយដែលធ្លាប់ជួបវិបត្តិសង្រ្គាមអូសបន្លាយរាប់សិបទសវត្សរ៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងប្រាប់សមាជិក (IDC-CDI) ថា កម្ពុជា បានប្រឹងប្រែងស្ដារសន្តិភាពពេញលេញឡើងវិញ ក្នុងពេលជាង២ទសវត្សរ៍ចុងក្រោយ ដោយទទួលបានវិបុលភាពរហូតមកដល់ពេលបច្ចុប្បន្ន តាមរយៈការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មក្នុងសេដ្ឋកិច្ចពិភពលោក។
ស្របពេលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅចុងខែវិច្ឆិកា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា កិច្ចប្រជុំនេះ គឺជាសក្ខីភាពមួយ ដែលស្ដែងឱ្យឃើញពីការងើបឡើងវិញឱ្យកាន់តែរឹងមាំ និងភាពធន់ជាងមុនរបស់កម្ពុជា ពីប្រទេសធ្លាប់តែរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសឈានមុខក្នុងបុព្វហេតុសន្តិភាព និងជាប្រទេសដែលពិភពលោកទទួលស្គាល់ថាប្រទេសសកម្មបំផុតមួយក្នុងវិស័យបោសសម្អាតមីន និងជាប្រទេសដែលខិតខំតស៊ូមតិ ដើម្បីសកម្មភាពមីន។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI មានសមាជិកជាង ១០៩គណបក្ស មកពី ៨៣ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។
គណបក្សប្រជាជនកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធានអង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣អាណត្តិមកហើយ៕
ដោយ៖ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា