កីឡា
ឥណ្ឌា បានដាក់លិខិតជាផ្លូវការពីបំណងធ្វើម្ចាស់ផ្ទះ កីឡាអូឡាំពិកឆ្នាំ២០៣៦
សមាគមកីឡាអូឡាំពិកឥណ្ឌា (IOA) ត្រូវបានគេរាយការណ៍ពីការដាក់លិខិតជាផ្លូវការទៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីបង្ហាញពីបំណងរបស់ឥណ្ឌាក្នុងការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០៣៦។
អំឡុងពេលសុន្ទរកថាដ៏សំខាន់នៅពិធីបើកកិច្ចប្រជុំ IOC លើកទី១៤១ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី Narendra Modi បានប្រកាសជាលើកដំបូងនូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០៣៦ ដែលមិនទាន់មានប្រទេសដេញថ្លៃ ខណៈឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និងឆ្នាំ២០៣២ នៅអូស្ត្រាលី។

លោក Modi បានដាក់ប្រទេសឥណ្ឌាឆ្ពោះទៅមុខដើម្បីធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជន មុនឆ្នាំ២០៣៦ និងបន្តពង្រឹងមនោសញ្ចេតនាទាំងនេះចាប់តាំងពីពេលនោះមក។ ឥណ្ឌាបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងការដេញថ្លៃឆ្នាំ២០៣៦ នៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ និងបានបោះជំហានដំបូងទៅរកឱកាសទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៅពេលការពិភាក្សារវាង IOA និង IOC កាលពីខែសីហា។
ថ្លែងទៅកាន់ជនភៀសខ្លួនឥណ្ឌាជាង ១៥,០០០នាក់ដែលបានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាផ្នែកមួយនៃកម្មវិធី “Modi និង US” ក្នុងខែកញ្ញា លោក Modi បាននិយាយថា លោកកំពុង”ដាក់កិច្ចខិតខំប្រឹងប្រែងអាចទៅរួច” ដើម្បីធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០៣៦។ ប្រាកដណាស់លិខិតមួយច្បាប់ ត្រូវបានគេរាយការណ៍ពីការបានបញ្ជូនទៅអនាគតគណៈកម្មការរបស់ IOC នៅចុងសប្តាហ៍បន្ទាប់នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។
ផែនការរបស់់ឥណ្ឌាត្រូវបានគាំទ្រដោយប្រធាន IOC បច្ចុប្បន្ន លោក Thomas Bach ប៉ុន្តែការសម្រេចចិត្តនឹងមិនត្រូវបានធ្វើឡើងមុនពេលការបោះឆ្នោត IOC នៅខែមីនា ឆ្នាំ២០២៥ ឡើយ នៅពេលបេក្ខជនប្រធានម្នាក់ក្នុងចំណោមបេក្ខជនប្រធាន IOC ៧រូបនឹងជំនួសលោក។

លើសពីនេះ ឥណ្ឌាទំនងប្រឈមនឹងការប្រកួតប្រជែងពីប្រទេសជាច្រើនផ្សេងទៀតសម្រាប់ឆ្នាំ២០៣៦។ ប្រទេសកាតា និងអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈប្រទេសអេស្ប៉ាញ ដាណឺម៉ាក់ ឥណ្ឌូណេស៊ី និងតួកគី ក៏មានបំណងដេញថ្លៃដែរ។
ប្រសិនបើឥណ្ឌាទទួលបានជោគជ័យ នោះតំបន់ Ahmedabad នឹងក្លាយជាទីក្រុងម្ចាស់ផ្ទះចម្បងដែលមានកីឡដ្ឋានកីឡាគ្រីឃីកអន្តរជាតិអាចផ្ទុកមនុស្សបាន ១៣២,០០០នាក់ជាកីឡដ្ឋានធំបំផុតនៅលើពិភពលោក។
ឥណ្ឌាទំនងជានឹងជំរុញឱ្យមានការដាក់បញ្ចូលកីឡាជាច្រើនដែលពេញនិយមនៅក្នុងប្រទេសរបស់ខ្លួនមានដូចជា យូហ្គា វាយកូនបាល់លងជញ្ជាំង អុក T20 គ្រីឃីត កីឡាខូខូ និងកាប៉ាឌី៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


