ជីវិតកម្សាន្ដ
Fan សុខ ពិសី ស្នើសុំអ្នកគាំទ្រប្រុសៗកុំបន្លំឱប ឬសុំថេីបគួរតែគោរពដល់សិទ្ធិម្ចាស់ខ្លួន
តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មសាន់ដេកញ្ញា សុខ ពិសី ថ្វីត្បិតចូលសិល្ប:យូរឆ្នាំហើយក្តី តែនាងនៅតែទទួលបានការគាំទ្រ និង មានសន្ទុះទីផ្សារចេញច្រៀងតាមបណ្តាខេត្តជាបន្តបន្ទាប់ ខណ:ទស្សនិកជនពិសេសមិត្តៗយុវវ័យតែងគាំទ្រហើយស្វាគមន៍ខ្លាំងចំពោះវត្តមានកញ្ញា សុខ ពិសី ភ្លុកទឹកភ្លុកដី។

ស្របពេលដែលស្ទុះការគាំទ្រច្រើនពីសំណាក់មហាជ ននេះដែរស្រាប់តែមានការទម្លាយដោយស្នើសុំរបស់ Fan សុខ ពិសី ទៅករណីអ្នកគាំទ្រប្រុសៗកុំបន្លំឱបឬសុំថេីបគួរតែគោរពដល់សិទ្ធិនាងផង។ ការស្នើសុំនេះបន្ទាប់ពីសង្កេតឃើញកន្លងមកតែងមានយុវជនមួយចំនួនកន្លំនិងឆ្លៀតឱកាសឱបឬថេីបតារាចម្រៀងកញ្ញា សុខ ពិសី នៅតាមកម្មវិធីប្រគុំតន្រ្តីនានា។
ជាក់ស្តែងនៅលើផេកមួយមានឈ្មោះ Sok Pisey Sunday Fan បានលើកឡើថា សូមណូមពរដល់អ្នកគាំទ្រប្រុសៗ សូមមេត្តាកុំបន្លំឱបឬក៏សុំថេីបគួរតែគោ រពដល់បងពិសី ផងសម្រាប់អ្នកគាំទ្រស្រីៗឱបនិងថេី បមិនអី្វទេ ព្រោះជាមនុស្សស្រីដូចគ្នា។(យេីងជាភេទផ្ទុយគ្នាពេលថេីបគាត់បែបនេគឺមិនសមរម្យនោះទេ) ។
នៅលើផេកដដែលនោះបានបន្ថែមទៀតថាដូច្នេះអ្នក គាំទ្រដែលល្អៗជួយ Take care Idol ផងពេលគាត់ទៅច្រៀងតាមខេត្តផ្សេងៗទៀត ។តារាចម្រៀងកញ្ញាសុខ ពិសី បច្ចុប្បន្នត្រូវគេកត់សម្គាល់ថា ទោះបីនាងមានភាពមមាញឹកការងារច្រើនបន្តិចក្តីតែបើនិយាយពីរូបសម្រស់ស្រស់កាន់តែស្អាតផូរផង់ជាងមុនស្របពេលដែលជីវិតរបស់នាងក៏កាន់តែមានភាពហ៊ឺហារ លូយឆាយបើធៀបនឹងមិត្តភក្តិរួមអាជីពសិល្ប:។

ប្រាកដណាស់តារាចម្រៀងស្រីជូរមុខរបស់ផលិតកម្មសាន់ដេកញ្ញាសុខ ពិសី រហូតមកទល់ពេលនេះគឺនា ងជាតារាស្រីដែលរក្សាបានការគាំទ្រនិងមានប្រជាប្រិ យភាពចេះថមថយ។ម្យ៉ាងទៀត សុខពិសី ក៏ត្រូវបានគេនិយាយថានាងជារាជនីយសម្រស់ផងដែរខណ:ចូ លដល់ឆ្នាំ២០២៤ស្រីស្អាតរូបនេះកាន់តែត្រូវប៉ាន់លើទីផ្សាចម្រៀងតាមបណ្តាខេត្តផ្សេងៗជាច្រើន៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


